×

អ៊ិន លក្ខណា បានត្រលប់មកដល់មាតុប្រទេសវិញ ខណៈនៅព្រលានយន្តហោះស្ងប់ស្ងាត់ខ្លាំង

ភ្នំពេញ៖ ការប្រកួត Miss Cosmo 2024 ដែលជាឆ្នាំដំបូងដែលកម្ពុជាបានចូលរួមប្រកួត និងមាន អ៊ិន លក្ខិណា បានក្លាយជាបវរកញ្ញាតំណាងឱ្យកម្ពុជាផងនោះ ការប្រកួតបានធ្វើឡើងនៅប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីមួយនេះ។ ពីមួយវគ្គទៅមួយវគ្គ អ៊ិន លក្ខិណា ពិតជាធ្វើបានល្អខ្លាំងរហូតក្តីសង្ឃឹមក្នុងការដណ្តើមមកុដ Miss Cosmo 2024 នេះត្រូវបានមហាជនរំពឹងខ្ពស់ថាប្រាកដជាធ្លាក់ទៅលើនាង ប៉ុន្តែគួរឱ្យសោកស្តាយដែល អ៊ិន លក្ខិណា អាចឈានចូលបានត្រឹម Top10។

ជាឆ្នាំដំបូងនេះដែរ មានមតិមួយចំនួនបានលើកឡើងថា លក្ខិណា ពិតជាធ្វើបានល្អដែលនាងមានសមត្ថភាពអាចឈានដល់ Top10 បែបនេះ។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី០៧ ខែតុលា នេះ អ៊ិន លក្ខិណា ក៏បានត្រលប់មកដល់កម្ពុជាវិញហើយបន្ទាប់ពីហត់នឿយនឹងការប្រកួតអស់ជាច្រើនថ្ងៃ ក្រឡេកទៅមើលទិដ្ឋភាពនៅព្រលានយន្តហោះឯណោះវិញមានភាពស្ងាត់ជ្រងំ ដ្បិតអ្នកគាំទ្រមានភាពមមាញឹកជាមួយនឹងការងារ និងសិស្សនិស្សិតរវល់នឹងការសិក្សាក្រោយឈប់សម្រាកពីបុណ្យភ្ជុំបិណ្ឌប៉ុន្មានថ្ងៃមកនេះ។

រីឯអ្នកគាំទ្រយុវវ័យរបស់នាងមួយចំនួនក៏កំពុងមមាញឹកនឹងទៅពិនិត្យឈ្មោះត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្អែកនេះផងដែរ។ បើទោះជាមិនបានទៅទទួលនាងដល់ព្រលានយន្តហោះក៏ពិតមែន ប៉ុន្តែពួកគេមិនភ្លេចស្វាគមន៍នាងតាមរយៈវីដេអូ Lived នៅលើបណ្តាញសង្គមរបស់នាងផ្ទាល់ឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង