
ក្នុងសប្តាហ៍ទី២០ នៃ MasterChef Cambodia ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រស្មី ដែលជាបេក្ខភាពឈ្នះកាលពីសប្ដាហ៍មុន ទទួលបានសិទ្ធិអាទិភាពពិសេសក្នុងវិញ្ញាសាប្រកួតជាក្រុម តែទទួលបានភាពភ្ញាក់ផ្អើលយ៉ាងខ្លាងពីគណៈកម្មការទាំងបី។
មិននឹកស្មានដល់សម្រាប់រស្មី ដែលបានជ្រើសរើស លីនដា ដែលជាគូប្រជែងពីមុន និងក្លាយជាដៃគូដ៏ខ្លាំងកាលពីសប្ដាហ៍មុនដើម្បីចូលរួមក្នុងក្រុមរបស់ខ្លួន។ ប៉ុន្តែការភ្ញាក់ផ្អើលបានកើតឡើងនៅពេលដែល Judge ណារ៉ា តម្រូវឱ្យប្រធានក្រុមធ្វើការផ្លាស់ប្ដូរអាវអៀមគ្នា រវាង រស្មី និងវីល្លៀម ធ្វើឱ្យសមាជិកដែលរស្មីបានជ្រើសរើសមុន បែរជាត្រូវចូលរួមជាមួយ វីល្លៀម វិញ ខណៈសមាជិករបស់វីល្លៀម មកធ្វើជាកូនក្រុមរបស់រស្មី វិញ។
ការផ្លាស់ប្ដូរភ្លាមៗនេះ គឺជាតេស្តនូវជំនាញភាពជាអ្នកដឹកនាំរបស់អ្នកទាំងពីរ និងភាពអាចសម្របខ្លួនរបស់បេក្ខជនទាំងអស់នៅក្នុងផ្ទះបាយ MasterChef ដើម្បីសក្តិសមជាបេក្ខភាពដ៏លេចធ្លោទាំង ៨នាក់ចុងក្រោយ។
ទស្សនាសប្ដាហ៍ទី២០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖