
Fan Fan មានការភ្ញាក់ផ្អើលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរបស់ MasterChef Cambodia រដូវកាលទី៣ បន្ទាប់ពីរស្មីបានធ្វើការសម្រេចចិត្តជ្រើសរើស លីនដា ដែលធ្លាប់មានបញ្ហាជាមួយគ្នាឱ្យចូលរួមក្រុមរបស់ខ្លួន។ បេក្ខនារីទាំងពីរបានសហការគ្នាយ៉ាងល្អ កាលពីប្រកួតជាក្រុម និងជាគូដែលធ្វើឱ្យទទួលបានជ័យជម្នះជាបន្តបន្ទាប់ ក្រោយពីមានជម្លោះកាលពីដំបូង។
ការសម្រេចចិត្តរបស់រស្មី ដែលជាប្រធានក្រុមក្នុងវិញ្ញាសាទីមួយនាសប្ដាហ៍ទី២០ ក្នុងការជ្រើសរើស លីនដា បង្ហាញពីការរីកចម្រើន និងការគោរពគ្នាទៅវិញទៅមករវាងបេក្ខនារីឆ្នើមទាំងពីរ។ ប៉ុន្តែអ្នកទាំងពីរត្រូវបានបំបែកពីគ្នា ដោយសារ គណៈកម្មការតម្រូវឱ្យរស្មីដែលជាប្រធានក្រុមធ្វើការដោះអាវអៀម ដើម្បីផ្លាស់ប្ដូរជាមួយ វីល្លៀមដែលជាប្រធានក្រុមមួយទៀត។
ទោះជាយ៉ាងណា ក្រោយចប់ការប្រកួតភ្លាមៗ លីនដា បានផុសនៅលើ Facebook ក្នុងន័យវិជ្ជមានដូច្នេះថា៖ “បង្រួបបង្រួមដើម្បីប្រទេសជាតិយើង MasterChef Cambodia”។

MasterChef Cambodia ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕