×

ធ្វើការជាក្រុមលើកនេះ រស្មី និងម៉ាលីន ត្រូវដងត្រូវផ្លែគ្នាមិនធម្មតា

ភ្នំពេញ៖ ទស្សនិកជនដែលបានតាមដានកម្មវិធីប្រកួតចម្អិនម្ហូប MasterChef Cambodia រដូវកាលទី ៣ប្រាកដជាបានដឹងហើយថា រស្មី គឺជាបេក្ខជនមួយរូបមិនសូវចុះសម្រុងជាមួយបេក្ខជនឯទៀតឡើយដោយសារការនិយាយស្តីរបស់នាងមិនសូវពីរោះ និងមានទឹកមុខកាច ហើយសម្រាប់សប្តាហ៍ទី ២០ រស្មី ក៏បានក្លាយជាមេក្រុមរបស់ ម៉ាលីន ដែលគ្រប់គ្នាសុទ្ធតែដឹងថាអ្នកទាំងពីរមិនចុះសម្រុងគ្នាឡើយ។

យ៉ាងណាមិញ ការធ្វើជាមេក្រុមរបស់ រស្មី លើកនេះបានផ្លាស់ប្តូរអារម្មណ៍របស់ ម៉ាលីន ទាំងស្រុងដោយបេក្ខជនរាងតូចច្រឡឹង ម៉ាលីន បានឱ្យដឹងថា រស្មី មានផ្លាស់ប្តូរអត្តចរិតនឹកស្មានមិនដល់ដែលពិតជាងាយស្រួលធ្វើការងារជាមួយគ្នាខ្លាំងមិនដូចមុនឡើយ ជាហេតុធ្វើឱ្យនាងចង់ផ្លាស់ប្តូរពីការហៅឈ្មោះចំៗដោយសារមិនពេញចិត្ត មកហៅបងវិញ។

ក្រលេកទៅមើលកំលុងពេលប្រកួត រស្មី ក៏បានហៅ ម៉ាលីន ថាអូនៗពេញៗមាត់ និងបង្ហាញភាពចុះសម្រុងសិទ្ធិស្នាលគ្នាខ្លាំងស្ទើរមិនគួរឱ្យជឿ។ គួរបញ្ជាក់ថា ក្នុងសប្តាហ៍ទី ២០នេះ វីល្លៀម ត្រូវបានជម្រុះចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី ៣ទាំងសោកស្តាយ ដូចនេះរង់ចាំទស្សនាទាំងអស់គ្នាថាតើនៅសប្តាហ៍ក្រោយតើបេក្ខជនរូបណាដែលត្រូវចាកចេញបន្ទាប់ឮ កុំភ្លេចរង់ចាំទស្សនានៅថ្ងៃអាទិត្យ វេលាម៉ោង ៨យប់តទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង