
កាលពីយប់មិញនេះ បេក្ខនារី MasterChef Cambodia ប៊ុន លីនណា បានបង្ហាញពីការជួបជុំមួយនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនជាមួយនឹងក្រុមមិត្តភក្តិ និងបេក្ខនារី លីនដា ព្រមទាំងបេក្ខជនវីល្លៀមដែលទើបតែត្រូវបានជម្រុះចេញពីកម្មវិធីកាលពីសប្ដាហ៍មុន។ លីន ណា បានចែករំលែកភាពសប្បាយរីករាយ កាលពីជាង១២ម៉ោងមុន។

ទោះបីជាខាងក្រៅមានភាពស្និតស្នាលនឹងគ្នាក៏ពិតមែន ប៉ុន្តែ លីនណា និងលីនដា បានទុកមិត្តភាពមួយឡែក ដើម្បីប្រកួតប្រជែងគ្នានៅក្នុងសមរភូមិផ្ទះបាយ MasterChef Cambodia ដ៏ក្ដៅគគុក ដែលនឹងឈានចូលដល់សប្ដាហ៍ទី២១ នាថ្ងៃអាទិត្យសប្ដាហ៍នេះ។
លីនណា និងលីនដា នឹងប្រឈមមុខជាមួយបេក្ខជន ដែលនៅសេសសល់ក្នុងដំណើរស្វែងរកម្ចាស់ពានរង្វាន់ MasterChef Cambodia អមជាមួយទឹកប្រាក់ ២០០លានរៀល និងងារជាកំពូលចុងភៅឯកបន្ទាប់របស់កម្ពុជា។
រង់ចាំទស្សនាសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៣ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕