×

និមលត្រឡប់មកកាន់ផ្ទះបាយ MasterChef លើកនេះ ទទួលការសរសើរមិនដាច់ពីមាត់ពិសេសជាមួយសម្លៀកបំពាក់ប្រពៃណីនាឱកាសបុណ្យភ្ជុំបិណ្ឌ

និមល ដែលជាបេក្ខនារីឆ្នើមប្រចាំកម្មវិធី MasterChef Cambodia រដូវកាលទី២ បានត្រលប់មកក្នុងរដូវកាលទី៣ ក្នុងនាមជាភ្ញៀវកិត្តិយសដ៏ពិសេស កាលពីសប្ដាហ៍ទី២០។

និមល ដែលជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខភាពកំពូលទាំង១០ក្នុងផ្ទះបាយ MasterChef រដូវកាលមុន គឺជាអ្នកចម្អិនម្នាក់ដែលមានជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិតថ្មីចំពោះមុខម្ហូបបែបប្រពៃណីខ្មែរ។

នៅក្នុងការបង្ហាញខ្លួនសម្រាប់រដូវកាលទី៣ របស់ និមល បាននាំយកបទពិសោធន៍ដ៏មានតម្លៃរបស់គាត់ ទៅកាន់ផ្ទះបាយ ដោយបង្ហាញពីការណែនាំ និងលើកទឹកចិត្តដល់បេក្ខភាពនារដូវកាលនេះ។ ជាពិសេស និមល បានគ្រងសម្លៀកបំពាក់ប្រពៃណី នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលកម្មវិធីតម្រូវឱ្យបេក្ខជនបេក្ខនារីទាំងអស់ រៀបចំអាហារនិងបង្អែមខ្មែរ សម្រាប់ឱកាសនៃពិធីបុណ្យដ៏ធំមួយនេះ។

គួររំឭកថា អត្តចរិតរបស់ និមល ទទួលការចូលចិត្តជាច្រើនពីសំណាក់ទស្សនិកជន កាលពីរដូវកាលទី២ ដែលគាត់តែងតែផ្ដល់នូវស្នាមញញឹមដល់ទស្សនិកជន និងរឿងអស់សំណើចជាច្រើន ដែលមិនអាចបំភ្លេចបាន។

MasterChef Cambodia ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង