×

វិទ្យាស្ថានម្ហូបអាហារកម្ពុជា បង្ហាញសហការជាមួយកម្មវិធី MasterChef Cambodia

វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) បានប្រកាសនូវកិច្ចសហការជាមួយកម្មវិធីកម្រិតពិភពលោក MasterChef Cambodia រដូវកាលទី៣ ដោយបង្ហាញពីតួនាទីរបស់លោក Dean Bruno Cardone ក្នុងនាមជាភ្ញៀវកិត្តិយស កាលពីសប្ដាហ៍ទី២០។

ក្នុងការបង្ហោះតាមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ វិទ្យាស្ថានម្ហូបអាហារកម្ពុជា បានសម្តែងការរំភើបរីករាយចំពោះឱកាសបានចូលរួមជាមួយបេក្ខជនដែលមានទេពកោសល្យ និងចែករំលែកបទពិសោធន៍នៃការចម្អិន។

Chef Bruno ដែលជាអ្នកជំនាញក្នុងវិស័យម្ហូបអាហារ មានកិត្តិយសក្នុងការចូលរួមដោយផ្តល់នូវការណែនាំ និងមតិកែលម្អដ៏មានតម្លៃដល់អ្នកចម្អិនអៀមខ្មៅ ក្នុងវិញ្ញាសាសម្ពាធកាលពីសប្ដាហ៍កន្លងទៅ។

កិច្ចសហការនេះ មិនត្រឹមតែបង្ហាញពីអ្នកមានកេរ្តិ៍ឈ្មោះនិងទេពកោសល្យក្នុងការចម្អិននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ ACAC ក្នុងការបណ្ដុះបណ្ដាលអ្នកចម្អិនជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជាផងដែរ។

វិទ្យាស្ថាន ក៏បានបង្ហាញនូវបំណងក្នុងការសហការនាពេលខាងមុខ ដើម្បីជំរុញ និងគាំទ្រដល់វិស័យម្ហូបនៅកម្ពុជា តាមរយៈភាពជាដៃគូជាមួយ MasterChef Cambodia ។

MasterChef Cambodia ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង