
បេក្ខភាពរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages សំអន បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ជាមួយនឹងការបង្ហោះសារនៅលើទំព័រ Facebook របស់ខ្លួនដោយសួរថា៖ “បងប្អូនសាកទាយមើលថាខ្ញុំ និងបងភក្រមកធ្វើអ្វីនៅបន្ទាយមានជ័យ?”។
ការបង្ហោះនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តចំពោះសកម្មភាពរបស់អ្នកទាំងពីរនាពេលខាងមុខ។ ខណៈមិនទាន់មានព័ត៌មានលម្អិតណាមួយត្រូវបានលាតត្រដាងនៅឡើយ ទាំង សំអន និង ស្រីភក្ត្រ ដែលជាបេក្ខភាពឆ្នើមក្នុងកម្មវិធី ដែលបានឈានចូលក្នុងបញ្ជី Top 7 ទំនងជាមានអ្វីដែលពិសេសសម្រាប់ហ្វេនៗរបស់ MasterChef Cambodia ។ រង់ចាំមើលថាចុងភៅដ៏ប៉ិនប្រសប់ទាំងពីររូបមានអ្វីខ្លះមកបង្ហាញជូនអ្នកគាំទ្ររបស់ខ្លួន?
សូមជម្រាបថា បេក្ខភាពទាំងពីរសុទ្ធតែមកពីខេត្តបន្ទាយមានជ័យ ទោះបីជាសំអនមកធ្វើការជាគ្រូបង្រៀននៅឯរាជធានីភ្នំពេញក៏ដោយ។ ដូច្នេះអ្នកទាំងពីរជាអ្នកខេត្តតែមួយ។

កម្មវិធី MasterChef Cambodia ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕