×

ប្លែកទៀតហើយ! រឿងដែលនឹងកើតឡើងនៅថ្ងៃអាទិត្យខាងមុខនេះ នៅក្នុងផ្ទះបាយ MasterChef Cambodia

កាន់តែប្លែកនិងរំភើបនៅក្នុងសប្ដាហ៍ទី២១ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលតម្រូវឱ្យបេក្ខជនបេក្ខនារី ធ្វើការទស្សន៍ទាយគ្រឿងផ្សំដោយបិទភ្នែកជាមួយនឹងរបាំង។

នេះជាវិញ្ញាសាថ្មីមួយទៀតហើយ សម្រាប់រដូវកាលនេះ បន្ទាប់ពីបេក្ខជនបេក្ខនារីបានជួបប្រទះនូវវិញ្ញាសាប្លែកៗចំនួន ២រួចមកហើយ ពោលគឺការភ្លក់ម្ហូបដើម្បីទស្សន៍ទាយគ្រឿងផ្សំ និងការប្រាប់ឈ្មោះប្រភេទផ្សិត កាលពីសប្ដាហ៍មុនៗ។

នៅសប្ដាហ៍នេះ បេក្ខជនកំពូលទាំង ៧ នាក់ចុងក្រោយ នឹងត្រូវពឹងផ្អែកលើការស្ទាប ភ្លក់ តែមិនអាចមើលឃើញ ដើម្បីកំណត់អត្តសញ្ញាណរបស់គ្រឿងផ្សំសំខាន់ៗ។ នេះគឺជាការដាក់សម្ពាធថ្មីមួយទៀត ចំពោះបេក្ខជនដែលសក្តិសមជាកំពូលអ្នកចម្អិនទាំង៧ចុងក្រោយរបស់កម្មវិធី។

តើបេក្ខភាពរូបណា នឹងទស្សន៍ទាយគ្រឿងផ្សំបានត្រឹមត្រូវច្រើនជាងគេបង្អស់? ចម្លើយនឹងត្រូវបង្ហាញនៅក្នុងសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៣ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង