×

RGX ថ្នាលជួញដូរទ្រព្យឌីជីថលដំបូងគេនៅកម្ពុជាដែលទទួលបានសិទ្ធិអនុញ្ញាតិក្រោមគម្រោងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox

ជាការពិតណាស់ ក្រុមហ៊ុនដែលជាបច្ចេកវិទ្យាហិរញ្ញាវត្ថុគឺសុទ្ធសឹងតែត្រូវឆ្លងកាត់ដំណាក់កាលសំខាន់មួយក្រោមគម្រោងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox ជាមុនសិនក្រោមការត្រួតពិនិត្យនៃនិយតកម្មរបស់ ន.ម.ក.។

ដូចនេះ តើលោកអ្នកដឹងថាអ្វីទៅជាបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox ទេ? បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាបរិស្ថានមួយសម្រាប់ឱ្យក្រុមហ៊ុនសាកល្បងនូវផលិតផល និងសេវាកម្មរបស់ខ្លួនជាមួយនឹងអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងទំហំ និងរយៈពេលកំណត់មួយ មុននឹងធ្វើការដាក់ចេញ និងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។

ការវិនិយោគលើថ្នាលជួញដូរទ្រព្យឌីជីថលគឺជាភាពពេញនិយមមួយអាចឱ្យយើងដើរទាន់សម័យកាលដោយសារបច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់កាន់តែវិវឌ្ឍន៍ទៅរកភាពកាន់តែទំនើបខ្លាំងឡើង និងមកទល់ពេលបច្ចុប្បន្ន ការវិនិយោគលើថ្នាលជួញដូរទ្រព្យឌីជីថលក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងគួរឱ្យកត់សម្គាល់។

ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន RGX ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបាននាំយកថ្នាលជួញដូរទ្រព្យឌីជីថលមកដល់កម្ពុជា ដែលគម្រោងមួយនេះទទួលបានការអនុញ្ញាតិ ក្រោមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox ក្រោមនិយតកម្មរបស់ ន.ម.ក. ដែលជម្រុញឱ្យផលិតភាពមួយនេះទទួលបានប្រសិទ្ធិភាពកាន់តែប្រសើរផងដែរ។

សព្វថ្ងៃថ្នាលជួញដូរ RGX មានមុខងារជួញដូរច្រើនប្រភេទដូចជា Spot, Future, និង P2P ដែលមានទ្រព្យឌីជីថលលើសពី 100 ជាមួយនឹងថ្លៃប្រតិបត្តិការទាប។ ចូលរួមជាមួយ RGX ទាំងអស់គ្នាដើម្បីកសាងអនាគតនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង