×

លីនណា ទម្លាយពីចំណុចល្អនៃការប្រកួតអៀមខ្មៅនៅក្នុងផ្ទះបាយ MasterChef Cambodia

ថ្មីៗនេះ បេក្ខនារីលំដាប់ Top 7 របស់ MasterChef Cambodia លីនណា បានបង្ហាញពីចំណុចវិជ្ជមាននៅក្នុងការប្រកួតអៀមខ្មៅ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរដូច្នេះថា “ឥទ្ធិពលអៀមខ្មៅ”។

នៅក្នុងការបង្ហោះរបស់លីនណា បានពិពណ៌នាពីចំណុចល្អពីវិញ្ញាសាអៀមខ្មៅ ដែលជាវិញ្ញាសារងសម្ពាធ និងបញ្ហាប្រឈមនឹងការជម្រុះចេញពីកម្មវិធីផងដែរ។

លីនណា បានបានសរសេរថា៖ “អៀមខ្មៅ បង្រៀនអោយយើងកាន់តែរឹងមាំ
អៀមខ្មៅ ធ្វើអោយយើងអាចចម្អិននឹងស្គាល់ម្ហូបបានច្រើនជាងគេ
អៀមខ្មៅ ធ្វើអោយយើងសាំនឹងភាពភយ័ខ្លាច
អៀមខ្មៅ ធ្វើអោយយើងកាន់តែខ្លាំង ព្រោះប្រកួតកាន់តែច្រើនដងកាន់តែស្គាល់ពីម្ហូបច្បាស់
អៀមខ្មៅ ធ្វើអោយដឹងពីសមត្ថភាពបុគ្គលម្នាក់ៗ
អៀមខ្មៅ ធ្វើអោយយើងស្គាល់ពីមនុស្សជុំវិញខ្លួនកាន់តែច្បាស់”។

លីនណា បានបង្ហាញការតាំងចិត្តដើម្បីប្រកួតប្រជែងនៅសប្ដាហ៍បន្ទាប់ ដែលកាន់តែរងសម្ពាធខ្លាំងឡើងជាមួយបេក្ខភាពចំនួន ៦នាក់ផ្សេងទៀត ដែលមានដូចជា ម៉ាលីន លីនដា រស្មី ស្រីភក្ត្រ សំអន និងសុធារិទ្ធ។

រង់ចាំទស្សនាសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៣ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង