×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ឈឿង ល្វៃ បោះពាក្យយ៉ាងខ្លីបែបនេះមុន រិន ដេវិត ប្រកួតទល់នឹងកីឡាករចិន ZHAN YUPENG

ភ្នំពេញ៖ នាសង្វៀន KIZZ គុនខ្មែរសប្ដាហ៍នេះ នឹងមានការប្រកួតដ៏កក្រើករវាង កូននាគល្អក្បាច់ រិន ដេវិត ប្រកួតទល់នឹងចចកកំណាចមកពីចិន ZHAN YUPENG ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម នៅស្ទូឌីយូ ស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ ដែលនាំមកជូនផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង KIZZ ។

សម្រាប់ការប្រកួតនេះដែរ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ ដែលហ្វឹកហាត់ជាមួយដេវិតនៅក្លិប Kun Khmer International Fight បានបោះពាក្យមួយម៉ាត់ថា៖ “ទៅរួច មានអីប៉ុណ្ណឹង!”។

នេះគឺជាការប្រកួតមិត្តភាពអន្តរជាតិ ខណៈ យ៉េន ឌីណា ក៏នឹងត្រូវប្រកួតជាមួយតារាថៃហ្វៃ Phanuphong Phongma ក្នុងប្រភេទ ៦៥គីឡូក្រាម។ កំពូលអ្នកលេងជង្គង់ផ្ដាច់ព្រលឹង មុត ខ្លឹមស ត្រូវស្វាគមន៍កីឡាករប្រេស៊ីល Leandro Gouglas ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ ក្នុងនោះក៏មានការប្រកួតមិត្តភាពជាតិផងដែរ។

ផ្សាយផ្ទាល់នៅថ្ងៃសុក្រទី១១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ជក់ទូរទស្សន៍ CTN និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CBS, KIZZ, Khmer Beverages, លោកឧកញ៉ាស្រី ចាន់ថន និងទំព័រហ្វេសប៊ុក Kun Khmer International Fight ។

កុំភ្លេចជួបគ្នា និងចូលរួមទស្សនាដោយសេរី នៅ ស្ទូឌីយូ ស្ថានីយទូរស្សន័ CTN ឬស្សីកែវ
*នាំមកជូនផ្ដាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ផ្តល់ថាមពលខ្លាំង ត្រជាក់បំពង់ក

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង