![]()
ភ្នំពេញ៖ បទចម្រៀងសេដៗរបស់ ពេជ្រ សូលីកា បានឆក់យកបេះដូងអ្នកគាំទ្រគ្រប់កន្លែងរហូតសូម្បីនៅតាមបណ្តាផាប់នានាជាច្រើនក៏បានអញ្ជើញនាងឱ្យច្រៀងកំដរបរិយាកាសហាងពួកគេផងដែរ។ ពេជ្រ សូលីកា បានចាប់ផ្តើមចេញចម្រៀងខ្លួនឯងជាបន្តបន្ទាប់ និងសុទ្ធសឹងតែល្បីៗ ជាពិសេសស័ក្តសមជាមួយបរិយាកាសតាមផាប់តែម្តង ជាហេតុធ្វើឱ្យកាលវិភាគការងាររបស់នាងមានភាពមមាញឹកស្ទើររកពេលសម្រាកគ្មាន។

យ៉ាងណាមិញ ក្រោយសម្រុកចេញច្រៀងអស់មួយរយៈពេលមក ពេលនេះ ពេជ្រ សូលីកា ក៏ប្រឹងសម្រុកទទួលការងារមុនពេលសម្រាកជាង ២ខែ។ ការសម្រាករយៈពេលវែងនេះ ពេជ្រ សូលីកា មិនបានបញ្ជាក់ពីមូលហេតុឡើយ។ គួរបញ្ជាក់ដែរថា បើទោះជាបរាជ័យជាមួយរឿងស្នេហាក៏ពិតមែន ប៉ុន្តែបញ្ហា និងឧបសគ្គដែលនាងបានឆ្លងកាត់កន្លងមកមិនបានធ្វើឱ្យនាងចុះចាញ់ឡើយ ដ្បិតមានកូន និងប្អូនស្រីដែលនាងត្រូវមើលថែ៕
