×

តើលោកអ្នកអាចជ្រើសរើសមុខងារណាដើម្បីវិនិយោគលើថ្នាលជួញដូរទ្រព្យឌីជីថលរបស់ RGX?

សម្រាប់ការជួញដូរទ្រព្យឌីជីថលលើថ្នាលជួញដូររបស់ RGX ដែលកំពុងស្ថិតក្រោមគម្រោងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺផ្តោតលើគុណភាព និងសុវត្ថិភាព ១០០% ក្រោមការត្រួតពិនិត្យនៃនិយតកម្មកម្ពុជាដើម្បីជម្រុញឱ្យផលិតផលកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រាកដថាអតិថិជនអាចទទួលបាននូវសេវាកម្មដោយទំនុកចិត្ត។

អ្នកជួញដូរដែលមានគុណវុឌ្ឍិអាចជ្រើសរើសមុខងារជួញដូរតាមរយៈ Spot Trading, Futures Trading ឬ Peer-To-Peer (P2P) របស់ RGX ដែល
ការជួញដូរ Spot មានពីរជម្រើសគឺ៖
– Market order៖ ប្រភេទការបញ្ជាទិញ ឬលក់ទ្រព្យឌីជីថលនៅក្នុងតម្លៃប្រាកដណាមួយដែលមាននៅលើទីផ្សារបច្ចុប្បន្នស្រាប់។
– Limit order៖ ប្រភេទការបញ្ជាទិញឬលក់ដែលអនុញ្ញាតឱ្យអ្នកកំណត់តម្លៃណាមួយ ដែលអ្នកចង់ទិញ ឬលក់ទ្រព្យឌីជីថលនោះ។
ភាគច្រើនអ្នកចាប់ផ្តើមជួញដូរលើកដំបូងចូលចិត្តធ្វើការជួញដូរបែប Spot Trading ពីព្រោះវាមានភាពងាយស្រួល សាមញ្ញ និងជាមធ្យោបាយទូទៅសម្រាប់ការជួញដូរ នៅក្នុងទីផ្សារជួញដូរទ្រព្យឌីជីថល។

– ការជួញដូរ Futures៖ មាន Leverage និង Margin ដែលអនុញ្ញាតឲ្យអ្នក ជួញដូរគ្រប់គ្រងទំហំកិច្ចសន្យាធំជាងការវិនិយោគដំបូងរបស់ខ្លួន។ អ្នកប្រើប្រាស់អាចធ្វើការជួញដូរ Futures ជាមួយនឹង Leverage រហូតដល់ទៅ 20 ដង។ អ្នកអាចកំណត់ការចំណេញ និងខាតបង់ជាមួយមុខងារ Take Profit/Stop Loss ពេលជួញដូរ Futures ផងដែរ។ វាជាវិធីមួយដើម្បីប៉ាន់ស្មានទិសដៅតម្លៃ និងសក្តានុពលនៃប្រាក់ចំណេញពីចលនាទីផ្សារទ្រព្យឌីជីថល។

ក្រៅពីការជួញដូរតាមរយៈ Spot Trading និង Futures Trading ហើយនោះ អ្នកជួញដូរក៏អាចទិញទ្រព្យឌីជីថលតាមរយៈ P2P បានផងដែរ។ ការជួញដូរ P2P (Peer-to-Peer) គឺជាវិធីសាស្រ្តនៃការជួញដូរទ្រព្យឌីជីថលដោយផ្ទាល់រវាងបុគ្គលម្នាក់និងបុគ្គលម្នាក់ទៀតដោយមិនមានការចូលរួមពីអន្តរការី។ P2P អនុញ្ញាតឱ្យអ្នកទិញ និងអ្នកលក់ធ្វើប្រតិបត្តិការជាមួយគ្នាដោយផ្ទាល់ ដែលផ្តល់នូវភាពបត់បែនទៅលើលក្ខខណ្ឌនៃវិធីបង់ប្រាក់ និងការចរចាលក្ខខណ្ឌ។
ដូចនេះ កុំភ្លេចចូលរួមវិនិយោគជាមួយ RGX ទាំងអស់គ្នាដើម្បីទទួលបានបទពិសោធន៍ថ្មីៗលើថ្នាលជួញដូរទ្រព្យឌីជីថលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង