
លីនណា នៅតែបន្តធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ កាលពីយប់មិញ ខណៈដែលនាងទទួលបានជ័យជម្នះជាលើកទី២ ជាប់ៗគ្នា និងជា Top 3 ៥ដងក្នុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង ដែលតែងតែកើតឡើងជារឿយៗនៅក្នុងផ្ទះបាយមួយនេះ។
ការរីកចម្រើនរបស់លីនណាចាប់តាំងពីថ្ងៃឈានជើងចូលក្នុងកម្មវិធីពីដំបូងមានគួរឱ្យកត់សម្គាល់ ដែលបានបង្ហាញពីការតាំងចិត្ត និងការវិវឌ្ឍនៃសមត្ថភាពក្នុងការចម្អិននៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ។

លីនណា គឺជាបេក្ខនារីម្នាក់ដែលបានប្រកួតប្រជែងក្នុងគ្រប់វិញ្ញាសាទាំងអស់ក្នុងការប្រកួតដណ្ដើមអាវអៀមស ដែលបង្ហាញពីការប្តេជ្ញាចិត្តតាំងពីដំបូង។ ជ័យជម្នះជារឿយៗរបស់លីនណា និងការកែលម្អគួរឱ្យកត់សម្គាល់ ធ្វើឱ្យនាងក្លាយជាគូប្រជែងដ៏ខ្លាំងមួយសម្រាប់បេក្ខជនទាំង ៥នាក់ដែលនៅសល់ បន្ទាប់ពីរស្មី ត្រូវបានជម្រុះចេញពីកម្មវិធី កាលពីយប់មិញ។
ទស្សនាការឈ្នះប្រអប់អាថ៌កំបាំងជាលើកទី៥របស់លីនណា កាលពីសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖