×

បេក្ខភាព៣រូបឈ្នះក្នុងការប្រកួតទស្សន៍ទាយគ្រឿងផ្សំជាលើកដំបូងនៅក្នុងផ្ទះបាយ MasterChef Cambodia

ក្នុងសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបង្ហាញពីវិញ្ញាសាដ៏ថ្មីសន្លាងមួយ ដែលតម្រូវឱ្យបេក្ខភាពធ្វើការទស្សន៍ទាយគ្រឿងផ្សំនៅលើតុ ដែលវាជារឿងដែលមិនធ្លាប់មានពីមុនមក។ បេក្ខភាពកំពូលចំនួន ៦នាក់ ត្រូវពឹងផ្អែកតែលើរសជាតិ ក្លិន និងការប៉ះ ដើម្បីកំណត់គ្រឿងផ្សំផ្សេងៗ ជាមួយនឹងរបាំងបិទភ្នែក។

លីនណា ដែលជាអ្នកឈ្នះប្រអប់អាថ៌កំបាំង និងទទួលបានសុវត្ថិភាព បានជ្រើសរើសគ្រឿងផ្សំសម្រាប់បេក្ខជននីមួយៗ ដើម្បីឱ្យទស្សន៍ទាយឈ្មោះរបស់គ្រឿងផ្សំនីមួយៗ។ មានតែ ម៉ាលីន សុធារិទ្ធ និង ស្រីភក្ត្រ ប៉ុណ្ណោះដែលធ្វើការទស្សន៍ទាយបានត្រឹមត្រូវទាំង៣ជុំ នៃវិញ្ញាសាដ៏លំបាកមួយនេះ។ ចំណែក សម្ពាធបានកើនឡើងដោយលីនដា សំអន និងរស្មី ទទួលបរាជ័យនៅក្នុងជុំទីពីរ ដោយត្រូវប្រឈមនឹងវិញ្ញាសាជម្រុះចេញពីកម្មវិធី។

វិញ្ញាសាថ្មីនេះ បានបង្ហាញពីសារសំខាន់នៃញាណទាំង៣ ក្នុងការចម្អិនដែលមានការភ្លក់ ការប៉ះពាល់ និងការស្រង់ក្លិន។ ទស្សនាការប្រកួតវិញ្ញាសានេះ តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង