×

រស្មី បង្ហាញពីការចំណាយដ៏ឈ្លាសវៃក្នុងវិញ្ញាសាថ្មីរបស់ MasterChef ដែលអាចយកជ័យជម្នះបាន

នៅក្នុងសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខជនកំពូលទាំង ៧រូប ទទួលបានថវិកាចំនួន ៥ម៉ឺនរៀលស្មើៗគ្នា ដើម្បីដើរផ្សារទំនើប Chip Mong Super Market ទិញគ្រឿងផ្សំបន្លែត្រីសាច់ មកចម្អិនអាហារសម្រាប់ជូនគណៈកម្មការទាំង៣រូប។

ដោយមានពេល ១០នាទី បេក្ខជនទាំងអស់ ត្រូវសម្រេចចិត្តភ្លាមៗថាតើត្រូវទិញគ្រឿងផ្សំណាខ្លះ។ វិញ្ញាសានេះ មិនគ្រាន់តែបង្ហាញពីជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគ្រប់គ្រងការចំណាយប្រកបដោយភាពឈ្លាសវៃដែលបង្កើតមុខម្ហូបដ៏លេចធ្លោបាន។

ចំពោះ រស្មី បានបង្ហាញពីភាពឈ្លាសវៃសម្រាប់ការចំណាយ ដោយសល់ថវិការហូតដល់ ២២.១០០រៀល ដែលនៅសល់ច្រើនជាងបេក្ខជននានា។ ទោះចំណាយតិច រស្មីនៅតែទទួលបាន Top 3 ជាមួយនឹង លីនណា និង លីនដា។ ដូច្នេះ វិញ្ញាសានេះបានគូសបញ្ជាក់ពីសារសំខាន់នៃសមត្ថភាពរបស់បេក្ខជន និងភាពច្នៃប្រឌិតលើគ្រឿងផ្សំផងដែរ។

គូសបញ្ជាក់ដែរថា នេះគឺជាស្នាដៃដ៏លេចធ្លោចុងក្រោយរបស់រស្មី ដែលត្រូវបានជម្រុះចេញពីកម្មវិធីនៅត្រឹមសប្ដាហ៍ទី២១ របស់ MasterChef Cambodia ។

កម្មវិធី MasterChef Cambodia ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ។ សប្ដាហ៍បន្ទាប់កាន់តែជក់ចិត្ត ព្រោះជាការរកឃើញនូវបេក្ខជន Top 5 ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង