×

មិត្តភាពរវាងលីនដានិងរស្មី កំពុងប្រសើរឡើងតែបេក្ខនារីម្នាក់ក្នុងចំណោមអ្នកទាំងពីរក៏ត្រូវចាកចេញពីកម្មវិធី

ក្នុងសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ អ្នកគាំទ្រសង្កេតឃើញថា លីនដា បានឱបរស្មី បន្ទាប់ពីរស្មីបានក្លាយជាបេក្ខនារីចុងក្រោយគេដែលចាកចេញពីកម្មវិធី។

ទោះជាយ៉ាងណា នេះបានបង្ហាញពីទំនាក់ទំនងរបស់អ្នកទាំងពីរបានប្រសើរឡើង ទោះបីជាធ្លាប់មានការទាស់ទែងពាក្យសម្ដីគ្នា និងការព្យាយាមទម្លាក់គ្នាទៅវិញទៅមកកាលពីសប្ដាហ៍កន្លងទៅក៏ដោយ។

រស្មី និង លីនដា ធ្លាប់បានធ្វើការជាក្រុមជាមួយគ្នាជាច្រើនដង និងទទួលបានជ័យជម្នះជាបន្តបន្ទាប់ ដែលនេះអាចជាមូលហេតុដែលបានជំរុញឱ្យអ្នកទាំងពីរបានងាកមកត្រូវគ្នាវិញ។ នេះបានបង្ហាញពីការប្រែប្រួលដ៏សំខាន់មួយនៅក្នុងផ្ទះបាយ MasterChef Cambodia ដែលធ្វើឱ្យទំនាក់ទំនងរបស់បេក្ខជននិងបេក្ខជន ដែលធ្លាប់តែជាគូប្រជែងដ៏ខ្លាំងក្លាក៏អាចក្លាយជាមិត្តនឹងគ្នាផងដែរ។

សម្រាប់ រស្មី ទោះជាត្រូវចាកចេញ ក៏សមត្ថភាពរបស់បេក្ខនារីរូបនេះ ទទួលការកោតសរសើរពីគណៈកម្មការ ទាំងរសជាតិ និងភាពច្នៃប្រឌិត មិនចាញ់បេក្ខជនដទៃទៀតឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង