
សំអន បេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពកំពូលទាំង ៦ រូបចុងក្រោយ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ថ្មីៗនេះ បានចែករំលែកពេលវេលាផ្ទាល់ខ្លួនជាមួយនឹងអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គម។
ក្នុងគណនី Facebook ផ្ទាល់ខ្លួន សំអន បានឱ្យដឹងថា ខ្លួនបានធ្វើដំណើរពីខេត្តបន្ទាយមានជ័យទៅខេត្តកំពតដើម្បីគូររូបរបស់បញ្ញា។ គំនូរដែលគូរនៅលើជញ្ជាំង គឺជារូបរបស់បញ្ញា ដែលមានពាក់អាវអៀមស MasterChef Cambodia គឺប្រៀបបានទៅនឹងកាដូដ៏ពិសេសដើម្បីបង្ហាញពីអនុស្សាវរីយ៍នៅក្នុងផ្ទះបាយ MasterChef Cambodia ។
បន្ថែមលើជំនាញនៃការធ្វើម្ហូប និងការបង្រៀន សំអន ក៏មានទេពកោសល្យសិល្បៈមួយទៀត គឺការគូរគំនូរ។ បញ្ញា បានបង្ហាញការអរគុណដល់ សំអន ដែលបង្ហាញពីភាពស្និទ្ធស្នាលក្នុងអំឡុងការប្រកួតផងដែរ។
សំអន នឹងចូលរួមប្រកួតនៅក្នុងសប្ដាហ៍ទី ២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលនឹងប្រកួតប្រជែងជាមួយបេក្ខភាពកំពូលចំនួន ៥រូបផ្សេងទៀត នៅថ្ងៃអាទិត្យ ទី២០ ខែតុលាខាងមុខនេះ ដែលនឹងមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕
