
អត្ថប្រយោជន៍សុខភាពរបស់សាច់ចៀម គឺជាជម្រើសដែលសំបូរទៅដោយសារធាតុចិញ្ចឹម ដូច្នេះបានជាកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញនៅក្នុងវិញ្ញាសាសម្ពាធ សម្រាប់បេក្ខភាព៣រូប កាលពីសប្ដាហ៍ទី២១ របស់ខ្លួន។

សាច់ចៀម មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។ សាច់ចៀមសម្បូរទៅដោយប្រូតេអ៊ីន ដែលមានសារសំខាន់សម្រាប់ការលូតលាស់សាច់ដុំ និងជួសជុលជាលិកា។ វាជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗ រួមទាំងជាតិដែក ស័ង្កសី និងវីតាមីន B12 ដែលជួយដល់មុខងារប្រព័ន្ធភាពស៊ាំ សុខភាពខួរក្បាល និងការផលិតកោសិកាឈាមក្រហម។
លើសពីនេះ សាច់ចៀមមានផ្ទុកជាតិខ្លាញ់ដែលមានសុខភាពល្អដូចជាអូមេហ្គា ៣ ដែលជួយដល់សុខភាពបេះដូង និងកាត់បន្ថយការរលាក។ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា សេលេញ៉ូម ជួយការពាររាងកាយពីភាពតានតឹងអុកស៊ីតកម្ម។ សម្រាប់អ្នកដែលកំពុងស្វែងរកជម្រើសដែលមានសារធាតុចិញ្ចឹម សាច់ចៀមផ្តល់នូវវីតាមីន B និងសារធាតុរ៉ែដែលជួយបង្កើនថាមពល ដែលរួមចំណែកដល់សុខភាពឆ្អឹង និងសុខុមាលភាពទូទៅ។
នៅក្នុងសប្ដាហ៍ទី២១ MasterChef Cambodia បានដាក់សាច់ចៀម ជាវិញ្ញាសាសម្ពាធដ៏តានតឹង សម្រាប់បេក្ខភាពចំនួន ៣រូប ដែលមានដូចជា រស្មី លីនដា និង សំអន ។ វិធីក្នុងការចម្អិនសម្រាប់គ្រឿងផ្សំគោលនេះ មិនងាយស្រួលឡើយ ដែលតម្រូវឱ្យបេក្ខភាពនីមួយៗមានការប្រុងប្រយ័ត្នក្នុងការលាងសម្អាត។ ចង់ដឹងកាន់តែច្បាស់ ទៅទស្សនាឡើងវិញនៅក្នុងវីឌីអូ LIVE កាលពីសប្ដាហ៍ទី២១ ទាំងអស់គ្នា!