
កាលពីសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ Fan Fan មានការភ្ញាក់ផ្អើលដែល ម៉ាលីន និង សំអន មានទំនាស់នឹងគ្នាដែលជារឿងដ៏កម្រមួយរវាងអ្នកទាំងពីរ។ ទោះជាយ៉ាងណា ម្ហូបចំនួន៣មុខ សម្រាប់ផ្គាប់ចិត្តគណៈកម្មការទាំង ៣រូប ដែលមានដូចជា ញាំបែបខេត្តកំពត សម្លម្ជូរព្រៃសាច់ទា និង ប៉ាឡង់ទីនសាច់ត្រី របស់អ្នកទាំងពីរ បានក្លាយជាម្ហូបដ៏ល្អជាងគេប្រចាំការប្រកួតវិញ្ញាសាជាគូនេះ។
ការមិនចុះសម្រុងគ្នារបស់បេក្ខភាពទាំងពីរ បានបង្កឱ្យមានភាពតានតឹងនៅក្នុងផ្ទះបាយ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាចាប់តាំងពីការចាប់ផ្តើមនៃកម្មវិធី MasterChef Cambodia ។ ទោះបីជាមានការឈ្លោះប្រកែកគ្នាក៏ដោយ ក៏បេក្ខភាពទាំងពីរបានគ្រប់គ្រងអារម្មណ៍ និងផ្តោតលើការចម្អិនមុខម្ហូបដ៏មានគុណភាពខ្ពស់សម្រាប់គណៈកម្មការទាំង៣រូប។
នៅទីបំផុត ការខិតខំប្រឹងប្រែងរបស់ពួកគេបានទទួលជោគជ័យ ដែលនាំឱ្យ ម៉ាលីន និង សំអន ក្លាយជាបេក្ខភាពដំបូងគេដែលធានាកន្លែងរបស់ខ្លួននៅសប្ដាហ៍បន្ទាប់។ គណៈកម្មការទាំង៣រូប បានសរសើរពីម្ហូបនីមួយៗ ទាំងរសជាតិ ទាំងភាពច្នៃប្រឌិត។
ជ័យជម្នះនេះបានបង្ហាញថា ទោះស្ថិតក្រោមសម្ពាធក៏ដោយ ក៏ពួកគេអាចសហការគ្នាបានយ៉ាងល្អ។ ការប្រើប្រាស់សម្ដីខ្លាំងដាក់គ្នា មិនមែនជាដំណោះស្រាយដើម្បីស្វែងរកជ័យជម្នះសម្រាប់ក្រុមឡើយ។
តើទំនាក់ទំនងរបស់ម៉ាលីន និងសំអន នឹងទៅជាយ៉ាងណានៅសប្ដាហ៍បន្ទាប់? តាមដាននៅលើក្នុងកម្មវិធី MasterChef Cambodia ដែលផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕
