×

បេក្ខភាព MasterChef Cambodia ប្រឈមមុខនឹងវិញ្ញាសានៃការចងចាំ ជាមួយនឹងមុខម្ហូបជាទីពេញចិត្តរបស់គណៈកម្មការ

កាលពីសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខភាពកំពូលទាំង ៦រូបចុងក្រោយ បានទទួលវិញ្ញាសាមិនធម្មតាមួយ គឺវិញ្ញាសានៃការចងចាំដើម្បីចម្អិនមុខម្ហូបដែលជាទីពេញចិត្តរបស់គណៈកម្មការ ណារ៉ា ជេស៊ីកា និង ម៉េងហ៊ី ដែលមានចំនួន ៣ ចាន។

វិញ្ញាសានេះ មានគោលបំណងក្រើនរំឭកបេក្ខភាពកំពូលទាំង៦រូប ស្ដីពីការចងចាំរបស់ចុងភៅមួយរូបទៅលើមុខម្ហូបរបស់ភ្ញៀវ ដែលតែងតែមកទទួលទាននៅក្នុងភោជនីយដ្ឋានណាមួយ។ បេក្ខភាពទាំង៦ ដែលចាប់គូគ្នាធ្វើការជាក្រុម ត្រូវចម្អិនម្ហូបទីមួយសម្រាប់គណៈកម្មការ ជេស៊ីកា ម្ហូបទីពីរសម្រាប់គណៈកម្មការ ណារ៉ា និងម្ហូបទីបី សម្រាប់គណៈកម្មការ ម៉េងហ៊ី។

សម្រាប់ ម៉ាលីន និង សំអន ដែលធ្វើការជាមួយគ្នា បានចម្អិនញាំបែបខេត្តកំពត សម្លម្ជូរព្រៃសាច់ទា និងប៉ាឡង់ទីនសាច់ត្រី។ មុខម្ហូបរបស់ពួកគេបានទទួលការសរសើរពីគណៈកម្មការទាំង៣រូប ហើយទទួលបានជ័យជម្នះ។

ចំណែក សុធារិទ្ធ និង លីនណា បានចម្អិន សាឡាដត្រីធូណា បាយបង្កងដុតបែបតាកែវ និង ប៉ាឡង់ទីនសាច់មាន់។ ម្ហូបមួយមុខគត់ដែលធ្វើឱ្យគណៈកម្មការពេញចិត្តខ្លាំង។

សម្រាប់ លីនដា និង ស្រីភក្រ្ត បានចម្អិន ត្រីឆ្ពុងអមតៈ ប៊ីវ វីលីនតុន និងស្តេចសាច់ទា ដោយម្ហូបមួយមុខ ត្រូវបានគណៈកម្មការពេញចិត្តដូចគ្នា។

ទស្សនាការប្រកួតវិញ្ញាសានេះកាលពីសប្ដាហ៍ទី២២ តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង