×

លីនណា និងស្រីភក្ត្រ ត្រៀមរួចជាស្រេចដើម្បីប្រកួតគ្នា១ទល់១សាជាថ្មី នៅសប្ដាហ៍ថ្មីរបស់ MasterChef

លីនណា បានបង្ហាញពីបំណងចង់ប្រកួតជាមួយ ស្រីភក្រ្ត ម្តងទៀតក្នុងការប្រកួត១ទល់នឹង១ នៅសប្ដាហ៍ទី២៣ បន្ទាប់ពីបេក្ខនារីទាំងពីររូប បានរួចផុតពីការជម្រុះកាលពីសប្ដាហ៍ទី២២ ដែលជាសប្ដាហ៍ពុំមានបេក្ខភាពណាម្នាក់ ត្រូវបានចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ឡើយ។

លីនណា និងស្រីភក្ត្រ បានបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចុងភៅដែលមានទេពកោសល្យទាំងពីរ។ អ្នកទាំងពីរទទួលបានពិន្ទុស្មើគ្នា ក្នុងការប្រកួតដុតទា ដែលត្រូវបានគណៈកម្មការទាំង៣រូប និងភ្ញៀវកិត្តិយសដ៏ពិសេសទាំង៥ បានផ្ដល់ការបោះឆ្នោត ៤សំឡេងទល់នឹង ៤សំឡេងស្មើគ្នា កាលពីសប្ដាហ៍ទី២២។

នៅសប្ដាហ៍ក្រោយនេះ បេក្ខភាពកំពូលទាំង ៦ រូបនឹងប្រជែងគ្នាដណ្តើមយកតំណែងកំពូលទាំង ៥ រូបចុងក្រោយ ដែលនឹងក្លាយជាការប្រកួតដ៏រន្ធត់បំផុតមួយប្រចាំរដូវកាល ដែលបេក្ខជនត្រូវប្រកួតគ្នា ១ទល់នឹង១ជាលើកដំបូង។ តើបេក្ខភាពរូបណាខ្លះដែលនឹងឈានជើងចូលក្នុង Top 5 នាសប្ដាហ៍ទី២៣? ចម្លើយនឹងដឹងបន្ទាប់ពីការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង