
ផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅសប្ដាហ៍ទី២៣ នាថ្ងៃអាទិត្យនេះ នឹងបន្តដំណើរស្វែងរកបេក្ខភាព Top 5 របស់ខ្លួន បន្ទាប់ពីសប្ដាហ៍ទី២២កន្លងទៅ មិនមានបេក្ខភាពណាម្នាក់ ត្រូវបានជម្រុះចេញពីកម្មវិធីនោះទេ។
សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្ត ព្រោះជាការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកចុងក្រោយ នៃរដូវកាលទី៣ របស់កម្មវិធី MasterChef Cambodia ។ អ្វីដែលកាន់តែពិសេសទៀតនោះ វាក៏ជាការប្រកួត១ទល់នឹង១ ជាលើកដំបូង រវាងបេក្ខភាពកំពូលទាំង៦រូបចុងក្រោយ។
បើតាមវីឌីអូ Trailer របស់ MasterChef Cambodia ថ្មីៗនេះឱ្យដឹងថា លីនណា និងស្រីភក្ត្រ នឹងប្រកួតគ្នា១ទល់១ ដើម្បីស្វែងរកអ្នកឈ្នះឱ្យដាច់ស្រេច ព្រោះអ្នកទាំងពីរបានស្មើគ្នា កាលពីសប្ដាហ៍មុន ក្នុងការប្រកួតវិញ្ញាសាចម្អិនសាច់ទា។ ចំណែក សុធារិទ្ធ នឹងប្រកួត១ទល់១ជាមួយ សំអន ខណៈ លីនដា នឹងប្រកួតជាមួយ ម៉ាលីន។
តាមដានសប្ដាហ៍ទី២៣ នៃកម្មវិធី MasterChef Cambodia ដើម្បីស្វែងរកបេក្ខភាពកំពូលទាំង ៥ រូបចុងក្រោយ ដែលនឹងមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕
