×

អតីតបេក្ខភាព MasterChef រដូវកាលទី១ សន្យា ទស្សន៍ទាយអ្នកឈ្នះរដូវកាលទី៣ ក្រោយរកឃើញ Top 5

ការប្រកួត MasterChef Cambodia រដូវកាលទី៣ កាន់តែក្តៅគគុក ខណៈបេក្ខភាពកំពូលទាំង៥រូបចុងក្រោយ កាន់តែខិតជិតឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ។ ជាមួយនឹងក្ដីរំភើបនេះដែរ អតីតបេក្ខភាព MasterChef រដូវកាលទី១ សន្យា បានបង្ហោះលើបណ្ដាញសង្គម Facebook ដើម្បីបង្ហាញការគាំទ្របេក្ខនារី ប៊ុន លីនណា ដែលខ្លួនគិតថាសក្តិសមជាម្ចាស់ពាននៅរដូវកាលនេះ។

សន្យា បានសរសើរចំពោះការរីកចម្រើន និងភាពឋិតឋេរនៃសមត្ថភាពរបស់ លីនណា ក្នុងមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ បន្ថែមពីនេះ អតីតបេក្ខភាព MasterChef រូបនេះមានក្តីរំភើបដែលឃើញការលូតលាស់នៃសមត្ថភាពរបស់លីនណា មានការកើនឡើងជាលំដាប់ នៅក្នុងសប្ដាហ៍នេះ។

សន្យា មិនមែនជាអតីតបេក្ខនារី MasterChef តែម្នាក់ទេដែលទស្សន៍ទាយថា លីនណាជាម្ចាស់ពាន MasterChef ។ ស្រីភក្ត្រ ដែលជាបេក្ខនារីដែលទើបតែត្រូវបានជម្រុះចេញពីកម្មវិធីកាលពីយប់មិញ ក៏បានទស្សន៍ទាញថា លីនណា អាចដណ្តើមបានពានរង្វាន់ MasterChef និងរង្វាន់ ២០០ លានរៀល។

តើ លីនណា អាចធ្វើដូចអ្វីដែលសន្យា និងស្រីភក្ត្រ បានព្យាករបានដែរឬទេ? តាមដានដំណើរក្នុងផ្ទះបាយ MasterChef របស់លីនណា នៅក្នុងការប្រកួត Top 5 នាសប្ដាហ៍បន្ទាប់ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង