×

មិនធ្លាប់ឃើញ! សំអន ផុសរូបនិងសរសេរបែបនេះ ក្រោយស្រីភក្ត្រចាកចេញពីផ្ទះបាយ MasterChef Cambodia

បន្ទាប់ពីចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ក្នុងសប្ដាហ៍ទី២៣ ស្រីភក្រ្ត បានទទួលសារលាមួយពីសំអន ដែលជាបេក្ខភាពកំពូលទាំង៥រូបចុងក្រោយ ដែលត្រូវបានរកឃើញកាលពីយប់មិញ។

សំអន ដែលជាមកពីខេត្តបន្ទាយមានជ័យដូចស្រីភក្ត្រ បានសរសេរនៅលើបណ្ដាញសង្គម ថា៖ “ទោះបងមិនបានចូលTop 5 តែយប់មិញបញ្ជាក់ឱ្យឃើញហើយថាបងបានចូលក្នុងចិត្តអ្នកទស្សនាហើយ! ”។

ដោយមកពីខេត្តតែមួយ សំអន និងស្រីភក្ត្រ បានបង្ហាញនូវមានទំនាក់ទំនងល្អនឹងគ្នាដែលទស្សនិកជនមិនធ្លាប់បានឃើញនៅលើកញ្ចក់ទូរទស្សន៍ ហើយតែងតែបង្ហាញសមកម្មភាពផ្សេងៗតាមរយៈវីឌីអូនៅលើបណ្ដាញទំនាក់ទំនងសង្គមនានា ដែលទាក់ទងនឹងមាតិកាម្ហូបអាហារ ដើម្បីបង្ហាញជូនអ្នកគាំទ្ររបស់អ្នកទាំងពីរ។

ស្រីភក្រ្ត គឺជាបេក្ខភាព ទី២០ ដែលត្រូវបានជម្រុះចេញពីកម្មវិធី កាលពីសប្ដាហ៍ទី២៣ នៅក្នុងវិញ្ញាសា សូកូឡាហ្វង់ដង់។ ទោះបីជាដំណើរនៅក្នុងផ្ទះបាយ MasterChef របស់ ស្រីភក្ត្រ បានបញ្ចប់ក៏ដោយ ក៏បានបន្សល់នូវការអនុស្សាវរីយ៍ជាច្រើនសម្រាប់ទស្សនិកជនរបស់ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង