នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ កាលពីសប្ដាហ៍ទី២៣ Chef ចាន់រ៉ា បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសដ៏ពិសេស ដើម្បីបង្ហាញបេក្ខជនចំនួន ៥ រូប ក្នុងការធ្វើម្ហូបជប៉ុនដ៏ល្បីល្បាញចំនួន ៣ មុខ។
Chef ចាន់រ៉ា ដែលជាអ្នកជំនាញខាងម្ហូបជប៉ុន ហើយបច្ចុប្បន្នជាចុងភៅនៅភោជនីយដ្ឋានជប៉ុនដ៏ល្បីមួយ បាននាំយកចំណេះដឹងមកកាន់ផ្ទះបាយ MasterChef ។ ការត្រលប់មកវិញរបស់គាត់ បាននាំយកគ្រឿងផ្សំត្រីតុកកែជាគ្រឿងផ្សំគោល ដើម្បីចម្អិនម្ហូប ៣មុខ រួមមាន ស៊ូស៊ី រ៉ូល និងសាស៊ីមិ ។
Chef ចាន់រ៉ា បានបង្ហាញពីបច្ចេកទេស និងវិធីដ៏ចាំបាច់ក្នុងការធ្វើម្ហូបជប៉ុន ដោយបេក្ខជនម្នាក់ៗតម្រូវឱ្យចម្អិន ស៊ូស៊ី ពីរដុំ សាស៊ីមិ ពីរដុំ និងរ៉ូល ចំនួន ៥ដុំ ពីគ្រឿងផ្សំពិសេសដែលផ្តល់ជូន។
បេក្ខភាពទាំង៥រូប បានធ្វើការបង្កើតមុខម្ហូបរៀងៗខ្លួនដើម្បីបង្ហាញជូនគណៈកម្មការ និង Chef ចាន់រ៉ា ដាក់ពិន្ទុ។ តស់ទៅទស្សនាការធ្វើម្ហូបជប៉ុនរបស់ Chef ចាន់រ៉ា នៅក្នុងវីឌីអូខាងក្រោម៖