×

លីនណា អាចជា Queen of Mystery Box ក្នុងផ្ទះបាយ MasterChef ក្រោយឈ្នះជាលើកទី៣ និង Top3 ៦លើក

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានរកឃើញបេក្ខភាពដ៏លេចធ្លោមួយរូបនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង (Mystery Box) គឺ បេក្ខនារី ប៊ុន លីនណា ដែលទទួលបានជ័យជម្នះជាលើកទី៣​ កាលពីសប្ដាហ៍ទី២៣ និងជាការប្រកួតអប់អាថ៌កំបាំងលើកចុងក្រោយប្រចាំរដូវកាលផងដែរ។

លីនណា បានទទួលចំណាត់ថ្នាក់ Top 3 ចំនួន ៦ ដង ក្នុងនោះទទួលបាន Top 1 ចំនួន ៣ ដង សម្រាប់វិញ្ញាសាប្រអប់អាថ៌កំបាំងដែលជាវិញ្ញាសាដែលតែងតែកើតមានជាញឹកញាប់។ វិញ្ញាសានេះ មិនត្រឹមតែតេស្តពីការចម្អិនរបស់បេក្ខជនប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតេស្តពីភាពច្នៃប្រឌិត និងការគិតពីរសជាតិ ដើម្បីចម្អិនពីគ្រឿងផ្សំដែលទទួលបានភ្លាមៗដែលមាននៅក្នុងប្រអប់អាថ៌កំបាំង។

នៅក្នុងការប្រកួតប្រអប់អាថ៌កំបាំងចុងក្រោយនៃផ្ទះបាយ MasterChef រដូវកាលនេះ លីនណា បានធ្វើឱ្យគណៈកម្មការទាំង៣រូបដែលមានគណៈកម្មការ ណារ៉ា គណៈកម្មការជេស៊ីកា និងគណៈកម្មការ ម៉េងហ៊ី មានការពេញចិត្តជាមួយនឹងសាច់អាំងត្រីធូណា ជាមួយទឹកជ្រលក់ teriyaki កូនកាត់របស់លីនណា ដែលធ្វើឱ្យ លីនណា ទទួលបានសុវត្ថិភាពក្លាយជាបេក្ខភាពដំបូងគេបង្អស់ទៅកាន់ការប្រកួត Top 5 ។

Plus KH ឃើញថាជ័យជម្នះជាច្រើនសម្រាប់ប្រអប់អាថ៌កំបាំង បានធ្វើឱ្យលីនណាសក្តិសមជា Queen of Mystery Box នារដូវកាលនេះ។ ដោយមើលឃើញពីការលូតលាស់យ៉ាងលឿនរបស់ លីនណា នេះដែរ សន្យា ដែលជាអតីតបេក្ខនារី MasterChef Cambodia កាលពីរដូវកាលទី១ ក៏បានកោតសរសើរចំពោះសមត្ថភាពរបស់លីនណាផងដែរ។

ដំណើរស្វែងរកងារជាកំពូលចុងភៅឯករបស់ លីនណា នៅតែបន្តនៅសប្ដាហ៍ទី២៤ខាងមុខនេះ ដែលមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង