×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

វិញ្ញាសាបង្អែម Chocolate Fondant ផ្អែមសម្រាប់អ្នកឈ្នះ និងល្វីងសម្រាប់អ្នកចាញ់

ការប្រកួតសូកូឡាហ្វង់ដង់ (Chocolate Fondant) កាលពីសប្ដាហ៍ទី២៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ គឺជានៃការឈរចម្អិនចុងក្រោយរបស់ ស្រីភ័ក្រ ។

សូកូឡាហ្វង់ដង់ ជាបង្អែមដែលមានរសជាតិសូកូឡាជាគោល ដែលមានស្នូលសូកូឡាហូរចេញមកដូចជាកំអ៊ែរភ្នំភ្លើង។ វាជាបង្អែមដែលចាប់កំណើតកាលពីចុងសតវត្សរ៍ទី ២០ ដែលជាបង្អែមដ៏ទំនើបដែលទាមទារនូវការអត់ធ្មត់ និងជំនាញច្បាស់លាស់របស់ចុងភៅ។

នៅក្នុងការប្រកួតប្រជែងចុងក្រោយ កាលពីសប្ដាហ៍ទី២៣ របស់ MasterChef បេក្ខភាពអៀមខ្មៅ ចំនួន ៤រូប ដែលាមាន សុធារិទ្ធ ម៉ាលីន ស្រីភក្ត្រ និងលីនដា មានពេល ៣៥ នាទីដើម្បីដុតនំសូកូឡាហ្វង់ដង់ដ៏ល្អឥតខ្ចោះ។ ជាលទ្ធផល ចានរបស់ស្រីភក្ត្រ ជាចានដែលធ្វើមិនបានល្អ ដោយសារនំមិនទាន់ឆ្អិន ធ្វើឱ្យបេក្ខនារីមកពីខេត្តបន្ទាយមានជ័យរូបនេះ ត្រូវជម្រុះចេញពីកម្មវិធី។

ស្រីភក្ត្រ បានអរគុណដល់ Fan Fan ដែលបានបង្ហាញការគាំទ្រខ្លួនតាំងពីដើមមក។ ទោះបីជាមិនទានឈានចូល Top 5 ក៏ដោយ ក៏ស្រីភក្ត្រ បានបង្ហាញពីការលូតលាស់នៅក្នុងការចម្អិន និងភាពច្នៃប្រឌិត ក្រោយចូលរួមប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia ។

MasterChef Cambodia រដូវកាលទី៣ ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង