×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

លីនដា បង្ហើបពីមូលហេតុនៃការចម្អិនម្ហូបជប៉ុនមិនទទួលជោគជ័យនៅក្នុងកម្មវិធី MasterChef Cambodia

នៅក្នុងវីដេអូថ្មីមួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកថ្មីរបស់ លីនដា បេក្ខនារី MasterChef Cambodia បានបង្ហាញអំពីការលំបាកដែលខ្លួនបានជួបប្រទះនៅក្នុងសប្ដាហ៍ទី២៣ នៃការប្រកួតចម្អិនម្ហូបជប៉ុន ដែលតម្រូវឱ្យបេក្ខជនធ្វើ ស៊ូស៊ី សាស៊ីមិ និងរ៉ូល ដែលជាម្ហូបដ៏ពេញនិយមរបស់ជប៉ុន។ លីនដា បានបង្ហើបថា វាជាលើកទីមួយសម្រាប់លីនដា ដែលបានចម្អិនម្ហូបជប៉ុន។

ទោះបីជាលីនដា ទទួលបានការកោតសរសើរសម្រាប់រសជាតិក្នុងការប្រកួតនានានាពេលកន្លងទៅក៏ដោយ ក៏ការរៀបចំម្ហូបជប៉ុន បានបង្កនូវឧបសគ្គសម្រាប់លីនដា ដែលមិនអាចឈ្នះនៅក្នុងវិញ្ញាសាម្ហូបជប៉ុននេះឡើយ។ វិញ្ញាសានេះ ត្រូវបានផ្ដល់ជូនដោយភ្ញៀវកិត្តិយសកាលពីសប្ដាហ៍ទី២៣ របស់ MasterChef ពោលគឺ Chef ចាន់រ៉ា ដែលជាបេក្ខជនកាលពីរដូវកាលទី២។

ក្នុងវីឌីអូនេះ លីនដា បានបង្ហាញពីវិធីចម្អិនម្ហូបជប៉ុនដែលខ្លួនបានប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia ដើម្បីបង្ហាញដល់អ្នកគាំទ្រ និងជាការព្យាយាមធ្វើម្ហូបជប៉ុនសាជាថ្មី បន្ទាប់ពីមិនអាចដណ្ដើមជ័យជម្នះបាន។

ទស្សនាវីឌីអូរបស់លីនដា នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង