×

MasterChef Cambodia សប្ដាហ៍ទី២៤ធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ ខណៈបេក្ខភាពកំពូលទាំង៥រូបចុងក្រោយនឹងប្រកួតគ្នាជាមួយវិញ្ញាសាដ៏អាថ៌កំបាំង

កម្មវិធី MasterChef Cambodia រដូវកាលទី៣ កាន់តែខិតជិតដល់សប្ដាហ៍ដ៏រន្ធត់ នៅសប្ដាហ៍ទី២៤ ដែលបានធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំ និងការចង់ដឹងជាខ្លាំង។ មិនដូចសប្ដាហ៍មុនៗទេ កាលពីសប្ដាហ៍ទី២៣ MasterChef មិនបានបង្ហាញពីវិញ្ញាសាដែលបេក្ខភាពកំពូលទាំង ៥ នឹងត្រូវជួបនោះទេ សម្រាប់សប្ដាហ៍ខាងមុខ។

ខណៈវគ្គផ្ដាច់ព្រ័ត្រកាន់តែខិតជិតមកដល់ រាល់វិញ្ញាសានឹងកាន់តែមានឧបសគ្គខ្លាំងឡើង សម្រាប់បេក្ខជននីមួយៗ ដើម្បីប្រជែងយកចំណាត់ថ្នាក់ដ៏សក្តិសមរបស់ខ្លួន។

អាថ៌កំបាំងដែលមិននឹកស្មានដល់ បានធ្វើឱ្យ Fan Fanមានការងឿងឆ្ងល់ជាខ្លាំង។ តើបេក្ខភាពរូបណា នឹងត្រូវជម្រុះចេញបន្ទាប់ ហើយតើការប្រកួតបន្ទាប់គឺជាអ្វី? ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ នឹងក្លាយជាម្ចាស់ពានដ៏ស្រស់ស្អាត អមជាមួយប្រាក់រង្វាន់ ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងងារជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency ។

តាមដានសប្ដាហ៍ទី២៤ របស់ MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង