×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បច្ចុប្បន្ន RGX មានផលិតផលមូលបត្រឌីជីថល ឬរូបិយប័ណ្ណឌីជីថលជាង ១០០ប្រភេទសម្រាប់ជាជម្រើសជួញដូរ

ភ្នំពេញ៖ ការវិនិយោគលើទ្រព្យឌីជីថលដែលបានប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសុវត្ថិភាពដល់អ្នកវិនិយោគទាំងអស់ដែល RGX មិនត្រឹមតែផ្តល់នូវសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាពសម្រាប់មូលបត្រផលិតផលឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងការពង្រឹងសហគមន៍តាមរយៈបច្ចេកវិទ្យាទំនើប និងភាពជាដៃគូក្នុងឧស្សាហកម្មផងដែរ។

កម្ពុជា គឺជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ការជួញដូរទ្រព្យឌីជីថល ខណៈដែលបច្ចុប្បន្ននេះ នៅកម្ពុជា មានអ្នកជួញដូរទ្រព្យឌីជីថល ប្រមាណជាង ២០ម៉ឺននាក់រួចទៅហើយដែលកំពុងធ្វើប្រតិបត្តិការនៅលើថ្នាលផ្សេងៗជាមួយក្រុមហ៊ុននៅក្រៅប្រទេស។ អ្នកវិយោគលើទ្រព្យឌីជីថលបានមើលឃើញសក្តានុពលរបស់ RGX ជាមួយការការផ្តល់ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់សម្រាប់ការជួញដូរ ខណៈដែល RGX គឺជាក្រុមហ៊ុនដែលស្របច្បាប់ និងធ្វើការយ៉ាងជិតស្និទជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពទៅលើការជួញដូរ ឬប្រើប្រាស់រូបិយប័ណ្ណឌីជីថលនៅកម្ពុជា។

បច្ចុប្បន្ន RGX មានផលិតផលមូលបត្រឌីជីថល ឬរូបិយប័ណ្ណឌីជីថលជាង ១០០ប្រភេទសម្រាប់ជាជម្រើសជួញដូរ ហើយក្រុមហ៊ុនក៏នឹងបង្កើនផលិតផលរូបិយប័ណ្ណបន្ថែមទៀតផងដែរនាពេលអនាគតខណៈបច្ចុប្បន្នទ្រព្យឌីជីថល ដែលគេនិយមជួញដូរ រួមមាន៖ Bitcoin (BTC), Ethereum (ETH), Shiba (SHIB), Litecoin (LTC) និង Sui (SUI) ………ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង