×

សមរភូមិដ៏ក្ដៅគគុករវាងបេក្ខភាពតំណាងឱ្យរាជធានីខេត្តចំនួន ៣ នៅសប្ដាហ៍ទី២៤ក្នុងផ្ទះបាយ MasterChef Cambodia

កម្មវិធី MasterChef Cambodia នឹងឈានចូលដល់សប្ដាហ៍ទី ២៤ នាថ្ងៃអាទិត្យ សប្ដាហ៍នេះ។ បេក្ខភាពកំពូល៥រូបចុងក្រោយ ដែលមកពីតំបន់ចំនួន ៣ ផ្សេងៗគ្នា នឹងបញ្ចេញសមត្ថភាពអស់ពីខ្លួនដោយមិនបន្ធូរដៃដើម្បីប្រកួតដណ្ដើមយកកន្លែងសុវត្ថិភាពរបស់ខ្លួនទៅកាន់សប្ដាហ៍បន្ទាប់។

តំណាងឱ្យរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលនៃភាពចម្រុះផ្នែកម្ហូបអាហារ គឺ សុធារិទ្ធ លីនដា និង លីនណា ដែលសុទ្ធតែជាបេក្ខភាពមានភាពខ្លាំងរៀងៗខ្លួន។

មកពីភាគខាងត្បូងនៃប្រទេសកម្ពុជា ម៉ាលីន តំណាងឱ្យខេត្តកំពត ដែលល្បីខាងម្ហូបសមុទ្រដ៏សម្បូរបែប ខណៈ សំអន មកពីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យប្រទេស ជាតំបន់ដែលល្បីល្បាញផ្នែកម្ហូបខ្មែរច្រើនប្រភេទ។

ជាមួយនឹងប្រវត្តិផ្សេងៗគ្នានេះ បេក្ខភាពនីមួយៗនឹងប្រកួតគ្នាដើម្បីតំណាងឱ្យរាជធានីខេត្តរបស់ពួកគាត់ ក្នុងបំណងក្លាយជាម្ចាស់ពាន MasterChef រដូវកាលទី៣ ក៏ដូចជាជួយលើកមុខមាត់ស្រុកកំណើតរបស់ខ្លួនផងដែរ។

សប្ដាហ៍ទី២៤ ច្បាស់ជាមានវិញ្ញាសាកាន់តែលំបាកថែមមួយកម្រិតទៀត ដើម្បីដាក់ឱ្យបេក្ខភាពទាំង ៥ បញ្ចេញឱ្យអស់ពីទេពកោសល្យ និងការច្នៃប្រឌិតរបស់ពួកគាត់។ ដូច្នេះកុំភ្លេចតាមដានសប្ដាហ៍ដ៍រន្ធត់នេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង