×

សុធារិទ្ធ បង្ហោះសារមួយក្រោយបរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ MasterChef Cambodia

បន្ទាប់ពីចាកចេញពីកម្មវិធី MasterChef Cambodia ក្នុងសប្ដាហ៍ទី២៤ លោក សំ សុធារិទ្ធ បានអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ និងឆ្លុះបញ្ចាំងពីដំណើររបស់ខ្លួននៅក្នុងកម្មវិធី MasterChef ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

បេក្ខជនដែលជាអ្នកផលិតមាតិកាមកពីរាជធានីភ្នំពេញរូបនេះ បានចែករំលែកថា៖ “តាំងពីថ្ងៃដាក់ពាក្យរហូតមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ខ្ញុំទទួលបានបទពិសោធន៍ជាច្រើន។”

បេក្ខជនដែលមានវ័យ ៣១ឆ្នាំ បានថ្លែងអំណរគុណចំពោះ Fan Fan ដែលបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹង។

សុធារិទ្ធ បានកត់សម្គាល់ថា សមត្ថភាពរបស់ខ្លួនបានរីកចម្រើនលើសពីការរំពឹងទុករបស់ខ្លួន ដោយបានបន្ថែមថា៖ “តាំងពីមុនចូលប្រឡង ខ្ញុំមិនមាននរណា មនុស្សជុំវិញខ្លួន ជឿថាយើងអាចធ្វើម្ហូបឆ្ងាញ់មួយចានបាន រហូតបានឈានជើងចូលក្នុងកម្មវិធីធំលំដាប់ពិភពលោក ហើយបានមកដល់ top 5 នេះ។”

សុធារិទ្ធ បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់ខ្លួន គណៈកម្មការទាំង៣ បេក្ខជនទាំងអស់ និងក្រុមការងារ MasterChef Cambodia ទាំងមូល និងចង់ឱ្យរឿងរ៉ាវរបស់គាត់ អាចជំរុញឱ្យមនុស្សគ្រប់ៗរូបក្នុងការសម្រេចនូវក្តីសុបិនរបស់ពួកគេ។

សុធារិទ្ធ ជាបេក្ខជនម្នាក់ដែលមានភាពច្នៃប្រឌិតខ្ពស់នៅក្នុងការប្រកួតកន្លងមក និងតែងតែទទួលបានការកោតសរសើរពីសំណាក់គណៈកម្មការទាំង៣រូប ដែលមាន Chef ណារ៉ា Chef ជេស៊ីកា និង Chef ម៉េងហ៊ី។ ទោះជាយ៉ាងណា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សុធារិទ្ធ បានបង្កកំហុសដោយអចេតនាមួយ ដោយចម្អិនខុសលក្ខន្តិកៈរបស់ Chef ណារ៉ា នៅក្នុងវិញ្ញាសាទីមួយ និងបង្កឱ្យមានកំហុសសាជាថ្មីនៅក្នុងវិញ្ញាសាទីពីរ ដែលធ្វើឱ្យគាត់ត្រូវចាកចេញពីកម្មវិធី។

ទស្សនាការប្រកួតរបស់សុធារិទ្ធ នៅសប្ដាហ៍ទី២៤ របស់ MasterChef Cambodia នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង