×

សង្ខេបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏តានតឹងរបស់ MasterChef Cambodia មានការជម្រុះពី Top 5 នៅសល់ Top 3

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បាននាំមកនូវការប្រកួតដ៏ស្វិតស្វាញ ចំនួន ៣ វិញ្ញាសាផ្សេងៗគ្នា ដើម្បីតេស្តជំនាញធ្វើម្ហូបរបស់បេក្ខជន Top 5 ។

នៅក្នុងវិញ្ញាសាទីមួយ នៃដំណាក់កាលទីមួយ បេក្ខជនទាំង៥ ត្រូវបាន Chef ណារ៉ា តម្រូវឱ្យចម្អិនសាច់ចៀមជាមួយទឹកជ្រលក់ Rosemary sauce ដើម្បីទទួលបានកម្រិតឆ្អិន Medium ក្នុងរយៈពេល ៤៥ នាទី។

វិញ្ញាសាទី២នៃដំណាក់កាលទីមួយ ដែលកំណត់ដោយ Chef ម៉េងហ៊ី តម្រូវឱ្យបេក្ខជនចម្អិនសាច់ឆ្អឹងជំនីរគោ (Tomahawk Steak) ដែលមានកម្រិតឆ្អិន Medium ។ បន្ទាប់ពីការប្រកួតទាំងពីរ បេក្ខជនដែលត្រូវបានជម្រុះចេញពី Top 5 គឺ សុធារិទ្ធ។

បេក្ខជនដែលនៅសេសសល់ទាំង៤ បានបន្តប្រកួតនៅក្នុងវិញ្ញាសា Lobster Bisque តាមការកំណត់របស់ Chef ជេស៊ីកា។ លីនណា គឺជាបេក្ខនារីបន្ទាប់ដែលត្រូវបានជម្រុះចេញពីកម្មវិធី។

ទស្សនាវីឌូអូទាំងស្រុង៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង