ភ្នំពេញ៖ ពិធីមង្គលរបស់ពិធីការិនីក្រមិចក្រមើម សុភ័ក្ត្រ កុសុម៉ា ដែលកំពុងប្រារព្ធឡើងនៅថ្ងៃនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រដែលម្នាក់ៗកំពុងនាំគ្នាចែករំលែកសកម្មភាពក្នុងថ្ងៃមង្គលរបស់នាងពេញបណ្តាញសង្គម។
ការបានបង្កើតគ្រួសារជាមួយមនុស្សដែលយើងស្រលាញ់គឺជាសេចក្តីសុខមួយដែលមិនអាចកាត់ថ្លៃបានឡើយ។ ជាក់ស្តែងស្នាមញញឹមរបស់ សុភ័ក្ត្រ កុសុម៉ា ក្នុងថ្ងៃពិសេសរបស់នាងបានបង្ហាញពីសុភមង្គលពេញទំហឹង ជាហេតុធ្វើឱ្យសិល្បករឯទៀតនាំគ្នាត្រេកអរជំនួសនាងគ្រប់គ្នា។
មង្គលការរបស់ កុសុម៉ា បានធ្វើឱ្យកក្រើកពិភពសិល្បៈមិនស្ទើរឡើយ ព្រោះគ្រប់គ្នាបានទន្ទឹងថ្ងៃនេះអស់រយៈពេលជាយូរណាស់មកហើយ សូម្បីតែពិធីការិនី ខៀវ សានសាណា ក៏បានប្រកាសលើគណនីបណ្តាញសង្គមរបស់នាងដែរថា មិនទទួលការងារនៅពេលល្ងាចដើម្បីចូលរួមក្នុងថ្ងៃមង្គលរបស់ កុសុម៉ា ឱ្យបានពេញលេញផងដែរ៕