
ភ្នំពេញ៖ គណៈកម្មការជាតិយូណេស្កូកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងមានរៀបចំប្រឡងគំនូរកុមារក្រោមប្រធានបទ «នេះគឺជាជីវិតរបស់ខ្ញុំ» ក្នុងមហោស្រពមីតស៊ូប៊ីស៊ី គំនូរកុមារអាស៊ី អេនីគី។
កម្មវិធីនេះរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់កុមារកម្ពុជាបានចែករំលែកអំពីជីវិភាពប្រចាំថ្ងៃទៅដល់កុមារទូទាំងពិភពលោកតាមរយៈគំនូរនិងភ្ជាប់ដោយសំណេរខ្លីៗ។
កម្មវិធីនេះ ចាប់ទទួលស្នាដៃចូលរួមពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤ នៅអាគារគណៈកម្មការជាតិយូណេស្កូកម្ពុជា (ខាងត្បូងរង្វង់វិមានឯករាជ្យ)។ ជ័យលាភីលេខ១ នឹងត្រូវប្រកាសនៅខែឧសភា ឆ្នាំ២០២៥ ជាមួយនឹងរង្វាន់ និងមានឱកាសទៅទស្សនកិច្ចនៅប្រទេសជប៉ុន។
