×

ម៉ាលីន ឆ្លើយតបលើមតិខ្លះជុំវិញសមត្ថភាពរបស់ខ្លួន ទោះទទួលបាន Top1 នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ MasterChef Cambodia

នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខនារី ឆៃ តារាម៉ាលីន បានក្លាយជាបេក្ខនារីម្នាក់ដែលទទួលបានពិន្ទុខ្ពស់ជាងគេ ដែលឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតដណ្ដើមពានរង្វាន់ នាថ្ងៃអាទិត្យសប្ដាហ៍នេះ។

ម៉ាលីន បានបង្ហាញពីការខិតខំប្រឹងប្រែង និងការលះបង់ ដែលបានជំរុញឱ្យនាងសម្រេចបាននូវសមិទ្ធផលកន្លងមក ខណៈពេលដែលខ្លួនក៏បានឆ្លើយតបទៅនឹងមតិមួយចំនួនថា៖ “សម្រាប់ខ្ញុំមានតែពាក្យថាខំប្រឹងប្រែងពង្រឹងសមត្ថភាព បង្កើនចំណេះដឹងផ្នែកចម្អិនបន្ថែមទៀតទោះជាខ្ញុំដើរដល់ចំនុចនេះហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនតូចគិតថាខ្ញុំមិនសក្តិសមចូលTop 3ទោះជាខ្ញុំបានបង្ហាញពីសមត្ថភាពខ្ញុំអោយពួកគាត់បានឃើញក៏ដោយ…”។ នេះជាការបញ្ចេញនូវអារម្មណ៍របស់ម៉ាលីន នៅលើ Facebook ផ្លូវការរបស់ខ្លួន។

ម៉ាលីន ក៏បានបន្តថា៖ “មិនថាធ្វើអ្វីក៏ដោយយើងត្រូវតែមានសង្ឃឹម ញញឹមហើយតស៊ូដើរទៅមុខអោយអ្នកដែរគិតថាយើងមិចអាចធ្វើបាន បានឃើញនូវលទ្ធផលដែលយើងបានខំប្រឹងប្រែងដោយសមត្ថភាពពិតប្រាកដ”។

ការបង្ហោះរបស់ម៉ាលីន ទទួលបានការលើកទឹកចិត្តជាច្រើនពីសំណាក់អ្នកគាំទ្រ MasterChef Cambodia ។

ម៉ាលីន នឹងប្រកួតជាមួយលីនដា និងសំអន នៅវគ្គផ្ដាច់ព្រ័ត្រ MasterChef Cambodia រដូវកាលទី៣ ដើម្បីដណ្ដើមយកពាន MasterChef អមដោយទឹកប្រាក ២០០លានរៀល និងងារជាកំពូលចុងភៅឯកបន្ទាប់ ដែលនឹងក្លាយជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ ៥ Hyatt Regency ។

កម្មវិធីនេះ នឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង