
នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាពេលថ្មីៗនេះ ការប្រកួតប្រជែង Lamb Chops របស់ Chef ណារ៉ា បានបង្ហាញពីការតេស្តសមត្ថភាពរបស់បេក្ខជនទៅលើភាពច្បាស់លាស់ និងការយកចិត្តទុកដាក់ចំពោះភាពលម្អិត។

ជាមួយនឹងរយៈពេល ៤៥ នាទីដ៏តឹងតែង វិញ្ញាសាមួយនេះ បានបង្ហាញពីសមត្ថភាពរបស់បេក្ខជនម្នាក់ៗ ក្នុងការចម្អិននៅក្រោមសម្ពាធ ដើម្បីបំពេញតាមកំណត់របស់ Chef ណារ៉ា។
សំអន និង លីនណា ទទួលបានចានដែលមានរសជាតិឈ្ងុយឆ្ងាញ់ បង្ហាញពីការរៀបចំដ៏ប្រុងប្រយ័ត្ន និងគ្រប់គ្រងពេលវេលាបានល្អដើម្បីចម្អិនសាច់កម្រិត Medium ។ ទោះជាយ៉ាងណា សុធារិទ្ធ បានប្រឈមមុខនឹងការខកចិត្ត បន្ទាប់ពីបានបំពងសាច់ចៀម ខុសពីលក្ខន្តិកៈដែលតម្រូវឱ្យចៀននិងដុត ដែលជាកំហុសដ៏ធំមួយ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
វិញ្ញាសានេះ សក្តិសមជាវិញ្ញាសានៅក្នុងវគ្គដ៏សំខាន់មួយនេះ ព្រោះវាបានតេស្តសមត្ថភាពរបស់កំពូលបេក្ខជនទាំង៥ មុនឈានដល់ដំណាក់កាលចុងក្រោយនៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោករបស់កម្ពុជា។