×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

នាយពែកមី បង្ហើបសាច់រឿងខ្លះរបស់កម្មវិធីថ្មី “សមរភូមិសំណើច” នៅលើកញ្ចក់ទូរទស្សន៍ CTN

ថ្មីៗនេះ កំពូលតារាកំប្លែង នាយ ពែកមី បានបង្ហើបអំពីកម្មវិធីដ៏ថ្មីសន្លាង ដែលមានចំណងជើងថា សមរភូមិសំណើង ដែលគ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។

ប្រាប់ទៅកាន់ក្រុមការងារ CBS នាយ ពែកមី បង្ហើបឱ្យដឹងថា កម្មវិធីនេះនឹងផ្តោតលើការរស់នៅ និងខ្សែជីវិតប្រចាំថ្ងៃរបស់ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ដែលជាក្រុមបាល់ទាត់ពោរពេញដោយភាពកំប្លុកកំប្លែង និងមិត្តភាពដ៏ស្និទ្ធស្នាល។

នាយ ពែកមី នឹងទទួលតួនាទីជាប្រធានក្រុម ដើម្បីដឹកនាំមិត្តរួមក្រុមជម្នះនូវឧបសគ្គនានាក្នុងការប្រកួត លាយឡំនឹងសំណើចដែលមិនចេះរីកស្ងួត។ បន្ថែមលើភាពសប្បាយរីករាយនេះ លោក ជីងចក់ ដែលជាពិធីករកីឡាដ៏ល្បីមួយរូប នឹងដើរតួជាអ្នកគ្រប់គ្រង ដែលត្រូវដឹកនាំកូនក្រុមរបស់គាត់ដើម្បីជួយឱ្យពួកគេទទួលបានជ័យជម្នះសម្រាប់ក្រុមបាល់ទាត់របស់គាត់។

ជាមួយនឹងភាពកំប្លុកកំប្លែង និងដំណើរសាច់រឿងរបស់ក្រុមផ្ការីកគ្រប់រដូវកាល កម្មវិធី សមរភូមិសំណើច នឹងនាំមកនូវភាពសប្បាយរីករាយ និងការកម្សាន្តដែលទស្សនិកជនមិនគួរមើលរំលង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង