![]()
ភ្នំពេញ៖ ម្ចាស់ហាងលក់សម្លៀកបំពាក់ ស៊ាន ធារី បានទម្លុះការពិតថា លោកគ្រូជោគជ័យ ប៊ុន ផាក គឺជាមនុស្សបោកស្រីដើម្បីលុយ នឹងបានអះអាងថានាងបានត្រូវស្នេហ៍គេទៀតផង ជុំវិញរួចនេះកំពុងធ្វើឱ្យកក្រើកពេញបណ្តាញសង្គមដែលនាងបានផុសកាលពីយប់មិញនេះ។ អ្នកលក់អនឡាញល្បីឈ្មោះរូបនេះបានរៀបរាប់បែបនេះថា “ស្អីក៏គ្មានដែរម្នាក់ប្រុសនឹងនោះ មានតែសម្បកទេ មានតែសម្បកបើចេះចាយតិចតាមសាមាជីវរទៅមានអី ចង់មានឆាប់ ផ្លូវកាត់ បបួលរកស៊ីអីក៏មិនចេះ មិនកើត ជួយប៉ុន្មានក៏មិនដំណើរការ ហើយសុទ្ធតែបង្រៀនគេធ្វើអាជីវកម្ម ផ្ទះជួលគេថាផ្ទះខ្លួននៅវីឡា ខោអាវក្នុងទូរយកមកទាំងអស់ មានតែលីអូជាប់ខ្លួននោះទេខ្ចិលទារម្សិលមិញ ទូរទឹកក្តៅត្រជាក់ក៏យកមកមិនអោយផឹកដែរ”។

នាងបានបន្តទៀតថា “របស់ខ្ញុំទិញសុទ្ធប្រេនថ្លៃៗ ចាំមើលដឹងខ្លួនហើយលោកឃូរ គ្រប់យ៉ាងលោកឃូរអ្នកបង្រៀនខ្ញុំទេ មនុស្សដែរលោកឃូរគិតថាល្ងង់ ធ្វើបាបកន្លងមក លោកឃូរជួបរបស់ពិតហើយ កុំចេះតែហ៊ានដើរបោកស្រីៗ ចុងក្រោយលោឃូររកត្រូវគ្នាវិញខ្ញុំសំដែងធ្វើឈ្លោះដើរចេញមក មិនចាញ់ល្បិចលួងលោមទៀតទេ”។ ទន្ទឹមនឹងនេះ ស៊ាន ធារី បានផុសកិច្ចសន្យាដែលលោក ប៊ុន ផាក បានខ្ចីជិត ៩ម៉ឺនដុល្លារដោយនាងបានបញ្ជាក់ថា “យុគ9 សុំបកអាគ្រាតមនុស្សប្រុសមុខលុយថោកទាបម្នាក់នេះបន្តិច ស្គាល់គេមិនបានប៉ុន្មានបោកបានទូរសព្ទគេមួយបាត់ហើយ”។

នាងបានបន្ថែមទៀតថា “ខ្ញុំវិញប៉ុន្មានខែដំបូងទេអស់ ៨ម៉ឺនដុល្លារជាងហើយ មិនទាន់រាប់ចំណាយតូចៗផ្សេងទៀតរយៈពេល ៣ឆ្នាំនេះផង ថាមិនចង់ផុសទេព្រោះអាណិតម្តាយ ម៉ែគេម៉ែយើង តែមិនចង់ឃើញមនុស្សស្រីរងគ្រោះបន្តបន្ទាប់ដូចខ្ញុំទៀតទេ ចាត់ទុកថាធ្វើយកតែបុណ្យចុះ បើស្រីៗណាបានឃើញហើយសូមជៀសឱ្យឆ្ងាយបើមិនចង់អស់លុយហើយត្រូវគេដាក់ស្នេហ៍ ហេងហើយឯងមិនចាញ់បោកទៅចុះអេតាស៊ីវិល ខ្លួនកើតមកមានចំនេះដឹងមិនព្រមយកទៅប្រើប្រាស់ក្នុងផ្លូវល្អទេ ដើរតែបោកស្រីៗ ទ្រឹស្តីវិញរាប់មិនអស់ តែការអនុវត្តន៍វិញស្មើសូន្យ បើរឿងសម្តែងវិញលេខមួយ ចាំទំនេរនិយាយប្រាប់បន្ថែមទៀត”។


ក្រលេកទៅមើលការបកស្រាយរបស់លោក ប៊ុន ផាក វិញលោកបានផុសរូបជាមួយនារីម្នាក់ឈ្មោះ បូរមី ដែលធ្លាប់ជាតារាសម្តែងមួយរូប បច្ចុប្បន្នជាអ្នកលក់អនឡាញដោយលោកបាន ”តាមពិតយើងបែកគ្នាយូរហើយ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា គាត់ក៏ធ្លាប់ប្រកាសហើយដែរ ខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយច្រើន បែកគឺបែកហើយ ឥឡូវនេះខ្ញុំក៏រកបានស្នេហាថ្មីហើយដែរ ដើរផ្លូវផ្សេងគ្នា សន្សំសុខរៀងខ្លួនទៅ!”។

គួរបញ្ជាក់ដែរថា ក្រោយពីផ្ទុះរឿងនេះហើយអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបាននឹកឃើញរឿងរ៉ាវដែលបានកើតឡើងកាលពី ៣ឆ្នាំមុននៃវិវាទរវាងនាងជាមួយអតីតសង្សារឈ្មោះ ជា ចាន់តុលា ដែលលោកបានតឿននាងព្រោះខ្លាចនាងចាញ់បោកគេ តែចុងក្រោយទំនាក់ទំនងរបស់អ្នកទាំង ២នៅតែមិនអាចបន្តទៀតបានធ្វើឱ្យលោកខូចចិត្តជាខ្លាំង៕
