×

ឃើញមិត្តអ្នកសិល្បៈការអស់ ទេព បូព្រឹក្ស ប្រមាន ជី ដេវីត ថាបើនៅមិនព្រមសុំនាងរៀបការទៀត នាងនឹងសុំលោករៀបការហើយ

ភ្នំពេញ៖ សិល្បករជាបន្តបន្ទាប់បានដឹកដៃគូស្នេហ៍ចូលរោងការជាបន្តបន្ទាប់ដែលគូចុងក្រោយនេះគឺពិធីការនីក្រមិចក្រមើម សុភ័ក្ត្រ កុសុម៉ា បានប្រារព្ធកម្មវិធីមង្គលការរបស់ខ្លួនកាលពីថ្ងៃទី០៣-០៤ ខែវិច្ឆិកា នេះឡើងយ៉ាងអធឹកអធម និងមានភ្ញៀវកិត្តិយសចូលរួមច្រើនកុះករ។ យ៉ាងណាមិញ បន្ទាប់ពីឃើញមិត្តអ្នកសិល្បៈនាំគ្នាចូលរោងការអស់ ទេព បូព្រឹក្ស នៅមិនស្ងៀមរហូតបានផុសបែបនេះថា “ប៉ា Albert ហា៎ គ្នាសុំសួរឯងមួយណា គេរៀបការអស់ហើយ ចុះកាលសុំអូនរៀបការ តែយូរពេកប្រយ័ត្នអូនសុំវិញណា”។

មួយឃ្លានេះបានធ្វើឱ្យមិត្តអ្នករួមសិល្បៈជាច្រើននាំគ្នាចូលខមមិន ជាពិសេសស្វាមី កុសុម៉ា ញ៉ោះលេងសើចបែបនេះថា “វីត សុំដែរតែសុំកូនស្រីវិញ”។ គួរបញ្ជាក់ដែរថា បើទោះជាពេលនេះជីវិតតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត រស់នៅបង្កើតគ្រួសារ និងមានកូនប្រុសម្នាក់ហើយក៏ពិតមែន ប៉ុន្តែអ្នកទាំង ២មិនទាន់បានប្រារព្ធពិធីមង្គលការនៅឡើយ ដូចនេះហើយទើប ទេព បូព្រឹក្ស តែងតឿន ជី ដេវីត ជារឿយៗគ្រាន់តែមកទល់ពេលនេះនៅមិនទាន់មានដំណឹងពីពិធីមង្គលការរបស់អ្នកទាំង ២នៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង