×

នរណានឹងក្លាយជាម្ចាស់ពាន? ការវែកញែករបស់ Fan Fan និងការរង់ចាំយ៉ាងអន្ទះសានៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ MasterChef Cambodia

កម្មវិធី MasterChef Cambodia រដូវកាលទី៣ វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះ ជាការបញ្ចេញស្នាដៃជាលើកចុងក្រោយដោយមិនមានការបន្ធូរដៃរបស់បេក្ខភាពកំពូលទាំង៣រូបចុងក្រោយ រួមមាន លីនដា ម៉ាលីន និង សំអន។

ជាមួយនឹងពានរង្វាន់ MasterChef និងប្រាក់រង្វាន់ ២០០លានរៀល បេក្ខភាពចុងក្រោយនីមួយៗត្រូវប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ព្រោះកំហុសតូចមួយ អាចបញ្ចប់ដំណើររបស់ពួកគេក្នុងការដណ្ដើមងារជាកំពូលចុងភៅឯកបន្ទាប់ ដែលនឹងមានឱកាសក្លាយជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency ។

នៅក្នុងសមរភូមិចុងក្រោយនេះ នឹងមានការវិលត្រលប់មកវិញរបស់អតីតបេក្ខជនបេក្ខនារីចំនួន ២២ នាក់ដែលនាំមកនូវអារម្មណ៍រំភើប និងការគាំទ្របន្ថែមសម្រាប់បេក្ខភាពចុងក្រោយទាំង៣នាក់។ ងាកមើលនៅបណ្ដាញសង្គមនានាវិញ អ្នកគាំទ្រកំពុងចាប់ផ្ដើមទស្សន៍ទាយ និងវែកញែក ថាអ្នកណានឹងក្លាយជា Top 1 នៅសប្ដាហ៍ចុងក្រោយ របស់ MasterChef Cambodia ។ យ៉ាងណា ទោះបីជាជាលទ្ធផលចុងក្រោយមានតែម្នាក់ដែលត្រូវកាន់ពាន ក៏ម្នាក់ៗសុទ្ធតែបានបង្ហាញអស់សមត្ថភាពរួចទៅហើយ។

វិញ្ញាសានៅក្នុងវគ្គផ្ដាច់ព្រ័ត្រ បន្ថែមសម្ពាធដល់កំពូលបេក្ខភាពទាំង៣ កាន់តែខ្លាំងឡើងដើម្បីកំណត់យកអ្នកឈ្នះដ៏សក្តិសមបំផុត នៅក្នុងដំណើរក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ជាងកន្លះឆ្នាំមកនេះតាំងពីសប្ដាហ៍ដំបូង កាលពីខែឧសភាកន្លងទៅ។

ទស្សនាសប្ដាហ៍ចុងក្រោយដ៏រំភើបរបស់ MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook ព្រមទាំង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ​ ទី១០ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង