×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប៉ិននាំគ្នាសង្ស័យពេក ពេលនេះ វុទ្ធ ថុង បញ្ជាក់ទំនាក់ទំនងលោកជាមួយ សុធារិទ្ធ ច្បាស់ៗ

ភ្នំពេញ៖ សុធារិទ្ធ គឺជាជើងខ្លាំងមួយរូបក្នុងការប្រកួតចម្អិនម្ហូន MasterChef Cambodia រដូវកាលទី៣ ដែលសមត្ថភាពរបស់បេក្ខភាពរូបនេះអាចឈានចូលក្នុងចំណោមជើងខ្លាំងទាំង៥ របស់កម្មវិធី ប៉ុន្តែគួរឱ្យស្តាយដែលលោកមិនអាចចូលដល់វគ្គផ្តាច់ព្រ័ត្របាន។ ទោះជាយ៉ាងណា សមត្ថភាពបូករួមទាំងរូបសម្រស់ស្រស់សង្ហារបស់ សុធារិទ្ធ ទទួលបានការចាប់អារម្មណ៍ខ្លាំងគួរឱ្យកត់សម្គាល់ដែលធ្វើឱ្យបេក្ខភាពរូបនេះមានភាពលេចធ្លោខ្លាំងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣នេះ។

ក្រោយទទួលបានការចាប់អារម្មណ៍រហូតមានអ្នកគាំទ្រពីមជ្ឈដ្ឋានបែបនេះហើយ សុធារិទ្ធ ក៏ត្រូវបានមហាជននាំគ្នាខ្សឹបខ្សាវថា លោកមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្តែង វុទ្ធ ថុង ដោយសារឃើញអ្នកទាំង ២មានភាពស្និទ្ធស្នាលគ្នាខ្លាំង ព្រមទាំងទៅណាមកណាក៏ទៅជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង ២ក៏បើកហាងអាហារជុំមួយគ្នាទៀតផងទើបធ្វើឱ្យគ្រប់គ្នាសន្មត់ថា សុធារិទ្ធ ស្ថិតក្នុងចំណោម BL និងមានទំនាក់ទំនងស្នេហាជាមួយ វុទ្ធ ថុង ខណៈមួយចំនួនតូចបានលើកឡើងថា អ្នកទាំង២ជាបងប្អូនជីដូនមួយនឹងគ្នា។

យ៉ាងណាមិញ ភាពស្រពិចស្រពិល និងការយល់ច្រលំត្រូវបានបកស្រាយក្រោយ វុទ្ធ ថុង បានផុសរូបលើគណនីតិកតុករបស់ខ្លួន និងមានអ្នកចំអន់លេងក្នុងន័យស្នេហាទើបលោក ថុង បានបញ្ជាក់ច្បាស់ថា សុធារិទ្ធ គឺជាប្អូនរបស់លោក។ មួយម៉ាត់នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនអស់មន្ទិល និងសង្ឃឹមថាមានដំណឹងល្អរវាង សុធារិទ្ធ និងលីនណា ដែលជាបេក្ខភាពត្រូវបានអ្នកគាំទ្រចាប់គូឱ្យផងដែរ៕

Screenshot

Screenshot

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង