×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមបារាំងមិនបញ្ចូលឈ្មោះ Kylian Mbappe ក្នុងការប្រកួត UEFA Nations League ខែវិច្ឆិកា

ក្រុមបាល់ទាត់ជម្រើសជាតិបារាំងមិនបានបញ្ចូលឈ្មោះខ្សែប្រយុទ្ធ Kylian Mbappe ទៅក្នុងក្រុមសម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League ខែវិច្ឆិកាទេ។ នេះបើតាមការប្រកាសអោយដឹងពីគ្រូបង្វឹកលោក Didier Deschamps។

នេះជាអវត្តមានការប្រកួតអោយក្រុមមាន់គកបារាំងចំនួន៤ប្រកួតជាប់គ្នាហើយរបស់ Kylian Mbappe បន្ទាប់ ពីការប្រកួត UEFA Nations League កាលពីខែតុលា រូបគេក៏មិនបានចូលរួមជួយក្រុមនោះដែរ។

សម្រាប់អវត្តមានសាជាថ្មីរបស់កីឡាករវ័យ២៥ឆ្នាំ មិនត្រូវបានលោក Didier Deschamps បញ្ជាក់អោយដឹង ដោយសាររូបគេមានរបួសក្នុងការប្រកួតរបស់ក្លិប Real Madrid ចាញ់ AC Milan ៣-១ នៅ UEFA Champions League ឬ យ៉ាងណានោះទេ ដោយគ្រាន់តែបា្រប់ថា នោះជាជម្រើសរបស់សាមីកីឡាករ។

អវត្តមានរបស់ Kylian Mbappe ជាមួយក្រុមបារាំងនាពេលកន្លងទៅ បានធ្វើអោយរូបគេទទួលរងការរិះគន់យ៉ាងច្រើនពីអ្នកគាំទ្រ ថាមិនបានខ្វាយខ្វល់ពីការប្រកួតរបស់ក្រុមជម្រើសជាតិ និងគិតគូរពីការលេងអោយ Real Madrid ខ្លាំងជាង។

សូមបញ្ជាក់ថា ក្រុមបារាំងនឹងមាន២ប្រកួតក្នុងពានរង្វាន់ UEFA Nations League ខែវិច្ឆិកានេះ ដោយត្រូវស្វាគមន៍ក្រុមអ៊ីស្រាអែល នៅថ្ងៃទី១៤ ខែវិច្ឆិកា មុនបន្តទៅជួបក្រុមអ៊ីតាលី នៅ៣ថ្ងៃបន្ទាប់ពីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង