×

យិត មាសឧស្សាហ៍ អំពាវនាវរកអ្នកជួយឧបត្ថម្ភដើម្បីសម្រួលដល់ការទៅប្រកួតកម្មវិធី International Finess and Bodybuilding ចុងខែនេះ

ភ្នំពេញ៖ ក្រោយបញ្ហាចម្រូងចម្រាសពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយនឹងអតីតភរិយាម្ចាស់ផលិតកម្មល្បីមួយ តារាសម្តែងលោក យិត មាសឧស្សាហ៍ បានបាត់មុខពីវិស័យសិល្បៈអស់មួយរយៈពេលធំ ហើយពេលនេះលោកបានត្រលប់មកវិញហើយជាមួយរូបរាងដែលមានសាច់ដុំធំៗដើម្បីត្រៀមប្រលងក្នុងកម្មវិធី International Finess and Bodybuilding នៅប្រទេសថៃនាចុងខែវិច្ឆិកា នេះហើយ។

រយៈពេល ៦ខែហើយដែលតារាប្រុសរូបនេះបានព្យាយាមហ្វឹកហាត់សាច់ដុំរបស់ខ្លួនដែលមកទល់ពេលនេះលោកមានរូបរាងប្លែក សាច់ដុំហាប់ណែនល្អគួរជាទីចាប់អារម្មណ៍។ យ៉ាងណាមិញ ថ្ងៃប្រលងកាន់តែកៀកប៉ុន្តែ យិត មាសឧស្សាហ៍ មិនស្រណុកចិត្តឡើយដោយលោកបានត្អូញត្អែរថា “តាំងពីចាប់ផ្តើមធ្វើសាច់ រហូតមកដល់ថ្ងៃប្រកួត រាល់ការចំណាយ គឺខ្លួនឯងទាំងអស់ ដោយពុំទាន់ទទួលបានការឧបត្ថមពីស្ថាប័នណាមួយនោះឡើយ ខ្ញុំបាទសូមសំណូមពរឱ្យពុកម៉ែបងប្អូន ចូលរួមលើកទឹកចិត្តដល់រូបខ្ញុំបាទផង ទោះបីជាតិចក្តីច្រើនក្តី ចេញពីទឹកចិត្តពុកម៉ែបងប្អូន គឺវាធំធេងណាស់សម្រាប់ខ្ញុំ ហើយក៏អាចជួយសម្រួលការចំណាយដល់រូបខ្ញុំបាទក្នុងការប្រកួតផងដែរ សូមអរគុណ”។

ជាមួយគ្នានេះដែរ ក្រោយការផុសអំពាវនាវសុំជំនួយបែបនេះហើយក៏មានអ្នកគាំទ្រមួយចំនួនបានចូលរួមតាមលទ្ធភាពដើម្បីសម្រួលដល់ការចំណាយក្នុងការប្រកួតនៅប្រទេសថៃនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ខាងមុខនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង