ទំព័រដើម
សង្គម
កម្សាន្ត
កីឡា
Football Comedy
សម្រស់ជីវិត
×
ព័ត៌មានថ្មី
ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី
រឿង “ខែលសុភមង្គល” ភាគទី ២ ទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការបង្ហាញពីរឿងរ៉ាវនៃសេចក្ដីស្រលាញ់ និងទំនួលខុសត្រូវក្នុងការការពារគេហដ្ឋាន
Boostrong The Next Comedian សប្ដាហ៍ទី១ ឆាកកំប្លែងជំនាន់ថ្មី ត្រៀមបើកការប្រកួតជាផ្លូវការ!
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នឹងសាងសង់ព្រះវិហារថ្មីមួយ ក្រោយមើលឃើញពីសភាពចាស់ទ្រុឌទ្រោមនៃវិហារចាស់
សង្គម
November 11th, 2024 (2 years)
Views:
318
Share
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នឹងជួយសាងសង់ព្រះវិហារថ្មីមួយ ក្រោយពីបានមើលឃើញវិហារមួយនេះមានសភាពតូច និងចាស់ទ្រុឌទ្រោម នៅក្នុងវត្តសាមគ្គីរតនមុនី ស្ថិតនៅក្នុងភូមិបុស្ស ឃុំស្វាយកាយ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ការប្រកាសជួយសាងសង់វិហារថ្មីបែបនេះរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងពិធីបុណ្យអង្គកឋិនទានដង្ហែទៅកាន់វត្តសាមគ្គីរតនមុនី ស្ថិតនៅក្នុងភូមិបុស្ស ឃុំស្វាយកាយ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានលើកឡើងថា ការសាងសង់វិហារថ្មីមួយនេះ គឺជាការរួមចំណែកនៃការការពារ ថែរក្សា និងកសាងគ្រឹះដ៏រឹងមាំនៃវិស័យពុទ្ធសាសនា និងប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា ពិសេសវត្តអារាមគឺជាកន្លែងបណ្តុះពុទ្ធិ បញ្ញា និងការអប់រំដ៏ពិសេសសម្រាប់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។
ក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសារទរចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលបានប្រកាសពីសាងសង់វិហារថ្មី នៅក្នុងវត្តសាមគ្គីរតនមុនី ដើម្បីទុកកេរ្តិ៍ឈ្មោះឪពុកម្តាយបង្កើត និងឪពុកម្តាយក្មេក និងព្រមទាំងបង្ហាញឲ្យកូនៗឃើញពីការខិតខំរបស់ឪពុកម្តាយ និងធ្វើឲ្យពួកគាត់សប្បាយចិត្តផងដែរ។
ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំការសាកសួរសុខទុក្ខ និងនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈការផ្តាំផ្ញើដោយផ្ទាល់ពីសម្តេចកិត្តិសង្គហបណ្ឌិត ថា យើងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍គ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ និងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ម្យ៉ាងវិញទៀត បើសិនជាគ្មានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋរបស់យើងនោះទេ ដូច្នេះការកសាងអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាពពិតជាមិនអាចបានអភិវឌ្ឍន៍រឹងមាំដូចសព្វថ្ងៃនេះទេ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំពិធីដង្ហែអង្គកឋិនទានប្រគេនព្រះសង្ឃគង់នៅវត្តសាមគ្គីរតនមុនី នៅខេត្តស្វាយរៀង តាមរយៈការផ្តួចផ្តើមដោយឯកឧត្តម ម៉ៅ ទី និងលោកជំទាវ គង់ សោម៉ា ត្រូវជាពុកឪម្តាយបង្កើតរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង៕
អត្ថបទ៖ចេង ឆហួត និងរូបភាព កែវ ភិរុណ, ង៉ាន់ សំណាង, អ៊ុន ផាន់ណាត់
អ្នកអាចចែករំលែកដោយ៖
អត្ថបទទាក់ទង
October 20th, 2026
ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
October 13th, 2026
Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
October 7th, 2026
CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី
October 6th, 2026
រឿង “ខែលសុភមង្គល” ភាគទី ២ ទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការបង្ហាញពីរឿងរ៉ាវនៃសេចក្ដីស្រលាញ់ និងទំនួលខុសត្រូវក្នុងការការពារគេហដ្ឋាន
October 1st, 2026
Boostrong The Next Comedian សប្ដាហ៍ទី១ ឆាកកំប្លែងជំនាន់ថ្មី ត្រៀមបើកការប្រកួតជាផ្លូវការ!
September 29th, 2026
Coming Soon | ភាគទី២ រឿង «ខែលសុភមង្គល»
September 23rd, 2026
អ្នកណានឹងធ្វើឱ្យអ្នកសើចជាងគេ? Boostrong The Next Comedian កំពុងនាំយកសំណើចជំនាន់ថ្មីមកកាន់ទស្សនិកជនរបស់ CTN!
September 23rd, 2026
Mystery Box ត្រឡប់មកវិញ! Chef តូចៗ ប្រឈមមុខនឹងសាច់គោចំឡកក្រៅ ទ្រូងទា និង Scallops
September 22nd, 2026
រឿង “ខែលសុភមង្គល” ភាគទី១ ធ្វើឱ្យទស្សនិកជនទូទាំងប្រទេសកម្ពុជាក្ដុកក្ដូល និងជំរុញឱ្យគ្រួសារកម្ពុជា ងាកមកយកចិត្តទុកដាក់លើការរៀបចំផែនការការពារអនាគតហិរញ្ញវត្ថុ
September 18th, 2026
ម៉ីលីង បញ្ចប់ដំណើរ Junior MasterChef ខណៈ Mystery Box នឹងត្រឡប់មកវិញនៅសប្តាហ៍ក្រោយ
ទំព័រដើម
សង្គម
កម្សាន្ត
កីឡា
Football Comedy
សម្រស់ជីវិត