×

លីនដា ដែលប្រៀបបានជាម្តាយចិត្តល្អក្នុងកម្មវិធី MasterChef Cambodia អរគុណ Fan Fan សម្រាប់ការលើកទឹកចិត្ត

បេក្ខនារី លីម លីនដា ដែលត្រូវបានអ្នកគាំទ្រ និងបេក្ខជនទាំងអស់ហៅថា អ្នកម្តាយចិត្តល្អ គឺជាបេក្ខភាពម្នាក់ដែលមានអត្តចរិតគួរឱ្យគោរព និងមានភាពចាស់ទុំជាងគេនៅក្នុងកម្មវិធី MasterChef Cambodia។ ការផ្ដល់នូវភាពកក់ក្តៅ ការលើកទឹកចិត្ត និងការគាំទ្រឥតឈប់ឈររបស់គាត់ បានធ្វើឱ្យលីនដាប្រៀបបាននឹងអាណាព្យាបាលម្នាក់នៅក្នុងផ្ទះបាយមួយនេះ បង្កើតចំណងមិត្តភាព និងការចងចាំដែលមិនអាចបំភ្លេចបាន។

បន្ទាប់ពីទទួលបាន Top 2 លីនដា បានចែករំលែកការអរគុណទៅកាន់ Fan Fan នៅលើ Facebook ថា៖ “អារម្មណ៍រំភើបឡើងស្រក់ទឹកភ្នែក ពេលដែលបានទទួលការលើកទឹកចិត្តនិងក្ដីស្រលាញ់ពី fanទាំងអស់។”

ទោះក្នុងការប្រកួតមានជួបនូវការទំនាស់បន្តិចបន្តួច ប៉ុន្តែ លីនដា តែងតែជួយគាំទ្រ និងលើកទឹកចិត្តដល់បេក្ខជនដទៃទៀត ឱ្យឆ្លងកាត់គ្រាដ៏លំបាកបំផុតរបស់ពួកគេ។ ដំណើររបស់លីនដាទៅកាន់ Top 2 មិនគ្រាន់តែបង្ហាញពីទេពកោសល្យក្នុងការចម្អិនរបស់គាត់ប៉ុណ្ណោះទេ តែបង្ហាញពីភាពជាម្ដាយដែលផ្ដល់នូវក្ដីស្រឡាញ់និងការលើកទឹកចិត្ត ព្រមទាំងការជួយគ្នាទៅវិញទៅមកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង