×

គណៈកម្មការ ជេស៊ីកា បង្ហោះបែបនេះ ក្រោយសំអនលើកពាន MasterChef Cambodia រដូវកាលទី៣

ខណៈកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបញ្ចប់ជាមួយនឹងម្ចាស់ពានបានទៅលើ សំអន គណៈកម្មការ ជេស៊ីកា បានបង្ហោះវីឌីអូ និងសារមួយនៅលើបណ្ដាញសង្គមរបស់គាត់។

ឆ្លុះបញ្ចាំងពីតួនាទីជាគណៈកម្មការក្នុងផ្ទះបាយមួយនេះ Chef បានអរគុណចំពោះបេក្ខជន និងអ្នកគ្រប់គ្នាដែលចូលរួមក្នុងការនាំយកកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះមកកាន់កញ្ចក់ទូរទស្សន៍ CTN ។ Chef ជេស៊ីកា បានសរសេរដូច្នេះថា៖ “បើគ្មានអ្នករាល់គ្នាទេ វានឹងមិនមាន MasterChef Cambodia ទេ”។

សាររបស់ Chef ជូនចំពោះទស្សនិកជនដែលបានតាមដានការប្រកួតធ្វើម្ហូបដ៏ជក់ចិត្តរបស់កម្មវិធី MasterChef និងបេក្ខជន ដែលបានរកឃើញខ្លួនឯងនៅក្នុងកម្មវិធីមួយនេះ។ រដូវកាលនេះ បានដល់ទីបញ្ចប់ ប៉ុន្តែ Chef ជេស៊ីកា បានបង្ហើបថា សមរភូមិក្នុងផ្ទះបាយដ៏ប្រណីតនេះមិនទាន់បញ្ចប់នោះទេ ដោយបន្ថែមទៀតថា៖ “ជួបគ្នាឆាប់ៗនេះណា Loves”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង