×

ម្ចាស់ពាន MasterChef និងទឹកប្រាក់ ២០០លានរៀន បង្ហើបគម្រោងប្រើប្រាស់ថវិការបស់ខ្លួន

បន្ទាប់ពីឈ្នះពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ និងទឹកប្រាក់ ២០០លានរៀល លោក ឃួន សំអន មានគម្រោងក្នុងការប្រើប្រាស់ថវិកានេះមួយផ្នែក។

ក្នុងបទសម្ភាសមួយនៅស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធីព័ត៌មានពេលល្ងាច សំអន បានបង្ហាញពីចេតនាក្នុងការប្រើប្រាស់ថវិកានេះដើម្បីសាងសង់ផ្ទះសម្រាប់ឪពុកម្តាយរបស់លោក និងយកថវិកាខ្លះសម្រាប់អំពើសប្បុរសធម៌។

សំអនបានបង្ហើបថា លោកមិនមែនមកពីគ្រួសារដែលធូរធារនោះឡើយ ឪពុកម្ដាយរបស់គាត់គឺជាកសិករ ហើយលោកបានតស៊ូរហូតមានឱកាសទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យមួយ ដោយបច្ចុប្បន្នលោកជាគ្រូបង្រៀនថ្នាក់មត្តេយ្យ ដែលស្នាក់អាស្រ័យនៅក្នុងវត្តមួយក្នុងរាជធានីភ្នំពេញ។

ការចែករំលែកជ័យជម្នះរបស់សំអនដើម្បីសហគមន៍ ធ្វើឱ្យការឈ្នះរបស់គាត់កាន់តែមានន័យ។ នេះមិនមែនជាលើកទីមួយទេ ដែលសំអនបានជួយដល់សហគមន៍ ព្រោះម្ចាស់ពាន MasterChef រូបនេះ ក៏ធ្លាប់ជួយដល់កុមារនៅតាមអង្គការ និងកុមារដែលក្រខ្សត់តាមរយៈការចែកម្ហូបអាហារនិងសម្ភារសិក្សាផ្សេងៗសម្រាប់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង